អន្តរជាតិ
ក្រុមប្រទេសក្រីក្រ អំពាវនាវឱ្យប្រទេសអ្នកមានពន្លឿនការកាត់បន្ថយការបំភាយឧស្ម័ន
15, Jul 2021 , 10:29 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ
 
បណ្តាប្រទេសក្រក្រីដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការឡើងកម្តៅផែនដី នៅថ្ងៃទី១៥ ខែកក្កដា បានអំពាវនាវឱ្យប្រទេសអ្នកមានគោរពតាមការសន្យាក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងផ្តល់លុយឱ្យពួកគេដើម្បីដោះស្រាយវិបត្តិសាកលមួយនេះ។

 
ប្រទេសក្រីក្របង្ហាញអារម្មណ៍ខកចិត្តជាខ្លាំងនឹងដំណើរការដ៏យឺតយ៉ាវរបស់ក្រុមប្រទេសអ្នកមានក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ អំឡុងកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) និងកិច្ចប្រជុំរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ (G20) មេដឹកនាំក្រុមប្រទេសអភិវឌ្ឍ មិនផ្ដល់ការប្ដេជ្ញាចិត្តជាដុំកំភួនណាមួយសម្រាប់ប្រទេសក្រីក្រឡើយ។
 
ក្នុងផែនការ៥ចំណុចរបស់ខ្លួន ក្រុមប្រទេសអភិវឌ្ឍតិចតួចជាង១០០លើពិភពលោក បានទាមទារជាថ្មីទៅកាន់ប្រទេសអ្នកមានឱ្យមានសកម្មភាពជាក់លាក់ជាងមុន។ ប្រទេសទាំងនេះ អះអាងថា កិច្ចប្រជុំ COP26 នៅទីក្រុង Glasgow ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ចាំបាច់ត្រូវមានសកម្មភាពច្បាស់លាស់ដើម្បីជួយសហគមន៍ដែលកំពុងរងគ្រោះដោយបម្រែបម្រួលអាកាសធាតុ។
 
ប្រធានក្រុមប្រទេសមានប្រាក់ចំណូលទាប (LDC) ប្រចាំ COP26 លោក Sonam P Wangdi មកពីប៊ូតង់ និយាយថា ទោះបីជាជំងឺកូវីដ-១៩ នៅតែជាបញ្ហាចម្បង បញ្ហាអាកាសធាតុកាន់តែមានសភាពអាក្រក់ទៅនៅប៉ុន្មានឆ្នាំកន្លងនេះ ខណៈពេលការបញ្ចេញឧស្ម័នបំពុលបន្តកើនឡើង ដែលធ្វើឱ្យប្រទេសប្រឈមមុខវិបត្តិនេះជាងគេ ងទុក្ខកាន់តែខ្លាំង។
 
«យើងជាប្រទេសដែលងាយរងគ្រោះមិនស្នើសុំអ្វីច្រើនទេ គ្រាន់តែចង់ឱ្យប្រទេសដែលជាអ្នកបង្កើតបញ្ហា ជួយកាត់បន្ថយការបញ្ចេញឧស្ម័ន និងរក្សាពាក្យសន្យាជួយទប់ស្កាត់ឧស្ម័នបំពុលទាំងនោះ»។ នេះបើតាមការបន្ថែមពីលោក Sonam ដែលស្រង់សម្ដីដោយកាសែត The Guardian ។
 
តាមរយៈផែនការរបស់ខ្លួន ក្រុមប្រទេសក្រីក្រ អំពាវនាវឱ្យប្រទេសអភិវឌ្ឍ ដាក់ចេញនិងពង្រឹងផែនការជាតិរបស់ពួកគេលើការកាត់បន្ថយឧស្ម័នក្នុងសតវត្សន៍នេះ, ផ្តល់ជំនួយហិរញ្ញវត្ថុ១០០ពាន់លានដុល្លាក្នុងមួយឆ្នាំដល់ប្រទេសក្រីក្រដែលរងពីការបំផ្លាញដោយបម្រែបម្រួលអាកាសធាតុ និងចូលរួមទទួលខុសត្រូវពីសកម្មភាពរបស់ពួកគេ។ ក្រុមប្រទេសទាំងនេះ ក៏ស្នើឱ្យប្រទេសអ្នកមានអនុវត្តពេញលេញនកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។
 
កន្លងមក ប្រទេសអ្នកមួយចំនួនដែលមានកាតព្វកិច្ចលើការកាត់បន្ថយបញ្ចេញឧស្ម័នពុល២ភាគ៣ ប្រកាសពីគោលដៅរយៈពេលវែងរបស់ខ្លួនដើម្បីសម្រេចឱ្យបានអព្យាក្រឹតភាពកាបូនត្រឹមពាក់កណ្តាលសតវត្សន៍នេះ។ ប៉ុន្តែប្រទេសជាច្រើនត្រូវគេមើលឃើញថា មិនទាន់ដាក់ចេញផែនដីច្បាល់លាស់នៅឡើយទេ៕
 
 
 

Tag:
 COP26
© រក្សាសិទ្ធិដោយ thmeythmey.com