ជាតិ
សុខភាព
ខ្លាញ់​បាត់​ទៅ​ណា​នៅពេល​ដែល​សម្រក​ទម្ងន់​?
20, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ដើម្បី​យល់​អំពី​សំណួរ​នេះ​, យើង​គួរ​ចាំ​ថា ខ្លួា​ញ់​ត្រូវបាន​ស្តុក​ដើម្បី​បង្កើត​ជា​ថាមពល​។ ខ្លួន​របស់​អ្នក​បំលែង​ខ្លាញ់​ដើម្បី​ប្រើ​ជា​ថាមពល​សម្រាប់​សា​ច់​ដុំ និង​ជាលិកា​ដទៃទៀត​តាមរយៈ​ដំណើរការ​មេ​តា​ប៉ូលីស​។ នេះ​បណ្តាលអោយ​កោសិកា​ខ្លាញ់​ធ្លាក់ចុះ​។​

 
​សកម្មភាព​មេ​តា​ប៉ូលីស​ទាំងនោះ​ក៏​បង្កើត​ជា​កម្តៅ​ដែល​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​ខ្លួន និង​កាក​សំណល់​នៅក្នុង​ខ្លួន​ផងដែរ​។ កាកសំណល់​ទាំងនោះ ដូចជា​ទឹក និង​កាបូនឌីអុកស៊ីត​ត្រូវ​បាន​បញ្ចេញ​នៅក្នុង​ទឹកនោម និង​ចេញ​ជា​ញើស ឬ​បញ្ចេញ​តាម​ការដកដង្ហើម​៕

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com