ជាតិ
សុខភាព
ក្រោយអាហារពេលព្រឹកកន្លះម៉ោង ធ្វើរឿងនេះ អ្នកនឹងមិនសូវជួបពេទ្យទេ
21, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។ តើមានអ្វីខ្លះទៅ?

 
ក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួចកន្លះម៉ោង អ្នកអាចញ៉ាំផ្លែឈើបាន។ ផ្លែឈើនោះយកល្អអ្នកគួរតែបរិភោគគីវី ឬស្ត្រប៊ឺរី ព្រោះវាសម្បូរទៅដោយវីតាមីនគ្រប់ប្រភេទ។ ដូចនេះ វានឹងធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះ ដោយធ្វើឲ្យអ្នកអាចបំពេញកិច្ចការបានយ៉ាងល្អពេញមួយថ្ងៃ។
 
ក្រោយពេលដែលអ្នកញ៉ាំអាហារពេលព្រឹករួចចំនួន២០នាទី អ្នកអាចម៉ាស្សាជង្គង់របស់អ្នកបាន។ វានឹងធ្វើឲ្យក្រពះអ្នកដំណើរការបានយ៉ាងល្អ។
ប៉ុន្តែក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួច អ្នកមិនគួរហាត់ប្រាណភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យអ្នកឈឺពោះ ហើយប៉ះពាល់ដល់សរសៃឈាមរបស់អ្នកផងដែរ៕

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com