COVID-19
ជាតិ
រដ្ឋាភិបាលយកវ៉ាក់សាំងជំនួយរបស់អង់គ្លេស ប្រើប្រាស់សម្រាប់ដូសទី៣ ឬដូសជំរុញ
05, Aug 2021 , 2:52 pm        
រូបភាព
សម្តេច ហ៊ុន សែន និង​លោក Marc Thayre ភារធារីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
សម្តេច ហ៊ុន សែន និង​លោក Marc Thayre ភារធារីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
«វ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងពិធីទទួល AstraZeneca ៤១.៥ម៉ឺនដូសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៥ ខែសីហា។



សម្តេច ហ៊ុន សែន ដែលបង្ហាញទទួលវ៉ាក់សាំងក្រោមកិច្ចព្រមព្រៀងទ្វេភាគី បានអះអាងថា វ៉ាក់សាំងក្លាយជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។ សម្តេចបានស្នើចក្រភពអង់គ្លេស ផ្តល់ជាជំនួយមនុស្សធម៌វ៉ាក់សាំងបន្ត ក៏ដូចជាសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញ AstraZeneca បន្ថែមសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត។

លោក Marc Thayre ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា រំពឹងថា វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ៕





© រក្សាសិទ្ធិដោយ thmeythmey.com