COVID-19
ជាតិ
រកឃើញអ្នកកើត Delta ៦៧នាក់ទៀតក្នុងនោះមានម្នាក់ជាអ្នកលក់នំបញ្ចុកស្រុះនៅផ្សារតូច ទួលសង្កែ
06, Aug 2021 , 12:40 pm        
រូបភាព
ក្រុមការងារសុខាភិបាលធ្វើតេស្តយកសំណាកនៅផ្សារទួលសង្កែកន្លងមក
ក្រុមការងារសុខាភិបាលធ្វើតេស្តយកសំណាកនៅផ្សារទួលសង្កែកន្លងមក
ក្រសួងសុខាភិបាល នាថ្ងៃនេះ បានប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីទៀត ចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែសីហា។ ក្នុងចំណោម៣៤ករណីនៅភ្នំពេញ មានម្នាក់ជាអ្នកលក់នំបញ្ចុកស្រុះនៅផ្សារតូច ទួលសង្កែ។



លទ្ធផលវិភាគនៅថ្ងៃទី៤ ខែសីហា បង្ហាញថា ភ្នំពេញមានអ្នកកើតកូវីដ-១៩ បំប្លែងថ្មី Delta ៣២ករណី ដោយ១ករណីជាបុរសអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូច ទួលសង្កែ ២៧ករណីជាអ្នកដំណើរមកពីម៉ាឡេស៊ី ៣ករណីមកពីចិន និង១ករណីមកពីឌូបៃ។

ឈានដល់ថ្ងៃទី៥ ខែសីហា ភ្នំពេញមាន២ករណីទៀតដែលជាអ្នកដំណើរមកពីម៉ាឡេស៊ី រីឯ៣៣ករណីទៀត មាន១១ករណីនៅឧត្តរមានជ័យ (៦នាក់ជាអាជីវករក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ និង៤នាក់ទៀតជាសិស្ស មន្ត្រី និងពលករពីថៃ)។

ក្រៅពីនេះ សៀមរាបមាន៤ករណី (១ករណីជាពលរដ្ឋនៅឃុំចន្លាសដៃ ស្រុកក្រឡាញ់ និង៣ករណីជាពលករមកពីថៃ), ព្រះវិហារ ៧ករណី (កសិករនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត), ស្ទឹងត្រែង ២ករណី ស្វាយរៀង២ករណី កំពង់ចាម១ករណី បន្ទាយមានជ័យ១ករណី និងកំពង់ធំ១ករណី។

គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា មក កម្ពុជារកឃើញអ្នកវិជ្ជមានដែលតាសរុប៣២៧នាក់ ក្នុងនោះស្រី១៥៧នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com