ជាតិ
អូឡាំពិក៖ កីឡាករអាមេរិកដើមកំណើតខ្មែរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាជ្រមុជទឹកកម្ពស់១០ម៉ែត្រ
06, Aug 2021 , 3:54 pm        
រូបភាព
កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle អាយុ២២ឆ្នាំ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាជ្រមុជទឹកកម្ពស់១០ម៉ែត្រ (Diving-Men’s 10m Platform) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នាថ្ងៃសុក្រ ទី៦ ខែសីហា នេះ។


 
អត្ថបទទាក់ទង

ក្នុងការប្រកួតនៅមជ្ឈមណ្ឌល Tokyo Aquatics Centre កីឡាករជម្រើសជាតិអាមេរិករូបនេះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥ ក្នុងចំណោមអត្តពលិក២៩នាក់។ អ្នកដែលមានពិន្ទុខ្ពស់ជាងគេ១៨នាក់ ត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវចម្រាញ់យកតែ១២នាក់ដើម្បីឈានទៅកាន់ការប្រជែងយកមេដាយ៕


© រក្សាសិទ្ធិដោយ thmeythmey.com