COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ យក AstraZeneca ចាក់ដូសទី៣ដល់មន្ត្រីជួរមុខតាមព្រំដែនជាបន្ទាន់
06, Aug 2021 , 5:19 pm        
រូបភាព
«ត្រូវតែធ្វើឲ្យបាន និងជាបន្ទាន់»។ នេះជាការបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេងទៅកាន់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ឲ្យរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបី ដល់មន្ត្រីនៅតាមបណ្តាខេត្តព្រំដែន។



មន្ត្រីតាមបណ្តាព្រំដែន មានដូចជាកងពលធំ កងពលតូច វរសេនាធំ វរសេនាតូច រាជអវុធហត្ថ នគរបាល ពេទ្យជួរ និងមន្ត្រីស៊ីវិលផ្សេងទៀត ដែលមានប្រមាណពី៣ទៅ៤ម៉ឺននាក់ ត្រូវជាអាទិភាពសម្រាប់ការចាក់ដូសទី៣ ឬដូសជំរុញ ដោយចាប់ផ្តើមពីសប្តាហ៍ទី២នៃខែសីហា នេះតែម្តង។

សម្តេចបានតម្រូវឲ្យអនុវត្តជាបន្ទាន់ និងត្រូវតែធ្វើឲ្យបានដើម្បីកាត់បន្ថយហានីភ័យនៃការរាលដាលកូវីដ-១៩នៅតាមបណ្តោយព្រំដែន ជាពិសេស​ការប្រឈមនឹងមេរោគបំប្លែងថ្មី Delta។ វ៉ាក់សាំងដែលបានត្រៀមនោះ គឺ AstraZeneca ជាពិសេសវ៉ាក់សាំងជំនួយ៤១.៥ម៉ឺនដូសដែលទើបទទួលបានពីចក្រភពអង់គ្លេស៕




© រក្សាសិទ្ធិដោយ thmeythmey.com