COVID-19
ជាតិ
កម្ពុជារកឃើញអ្នកកើតកូវីដ-១៩បម្លែងថ្មី Delta ៥៨នាក់ទៀត
× ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសកូវីដ-១៩បម្លែងថ្មី Delta ចំនួន៥៨នាក់។ ក្នុងនោះមានបុគ្គលិកសុខាភិបាលចំនួន៤នាក់ ពលរដ្ឋក្នុងសហគមន៍៤៧នាក់ និងពលករមកពីប្រទេសថៃចំនួន៧នាក់។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បង្ហាញថា ភ្នំពេញមាន១នាក់ ព្រះវិហារ៤នាក់ កំពង់ធំ១នាក់ កណ្ដាល៤នាក់ ឧត្តរមានជ័យ១០ សៀមរាប៩នាក់ រតនគិរី៩នាក់ បន្ទាយមានជ័យ៩ និងបាត់ដំបង២នាក់។
គិតត្រឹមល្ងាចថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩បម្លែងថ្មី Delta សរុបចំនួន៣៨៥នាក់។
© រក្សាសិទ្ធិដោយ thmeythmey.com