ជាតិ
សង្គមជាតិ
ក្រសួងប្រៃសណីយ៍ណែនំាក្រុមហ៊ុនទូរសព្ទ ត្រូវយកឯកសារអត្តសញ្ញាណអតិថិជនដែលទិញស៊ីមកាត
11, Aug 2021 , 5:28 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដោយ:
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា ក្រុមហ៊ុន វៀតធេល(ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានចែកចាយស៊ីមកាតនៅតាមទីគោលដៅមួយចំនួន ដោយពុំយកអត្តសញ្ញាណរបស់អតិថិជនឡើយ។

 
ក្រសួងប្រៃសណីយ៍ ចាត់ទុកថាទង្វើនេះ ខុសពីសារាចរអន្តរក្រសួងចុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និងសេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍នាថ្ងៃទី១០ ខែសីហា ដោយស្នើឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងពីរខាងលើ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើមិនចង់ឲ្យក្រសួងចាត់វិធានការទាន់ពេល។ 
 
ក្រសួងបានរៀបរាប់ដូច្នេះថា៖«ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តិអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តិក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬគប់គិតជាមួយជនទុច្ចរិតដោយប្រយោល»។
 
ករណីម្ចាស់ក្រុមហ៊ុនទាំងពីរមិនគោរពតាមការណែនាំទេ នោះក្រសួងប្រៃសណីយ៍នឹងព្យួរ ឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត, បង្អករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ ចាត់វិធានការតាមមាត្រា៧៨នៃច្បាប់ស្តីពីទូរគមនាគមន៍ និងប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ៕
 
 
 

Tag:
 ស៊ីមកាត
 ទូរសព្
© រក្សាសិទ្ធិដោយ thmeythmey.com