COVID-19
ជាតិ
Covid-19៖ ឆ្លងថ្មី៤៥៥នាក់ទៀត ជាសះស្បើយ​៦៧៧នាក់ និង​ស្លាប់​២០នាក់​
12, Aug 2021 , 11:45 am        
រូបភាព
ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១២ ខែសីហា​នេះ​ បានប្រកាសថាមាន​មនុស្ស​ចំនួន​៤៥៥នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​៨១នាក់​ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​៦៧៧នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​ ២០នាក់​ទៀត​។

 
 
ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ហាក់ថមថយចុះ ប៉ុន្តែកម្ពុជាបាន​រកឃើញ​ករណី​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី B.1.617.2 (Delta) កាន់តែច្រើន​។ កាលពីថ្ងៃទី១១ សីហាម្សិលមិញ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទDeltaនេះ ចំនួន៤៤នាក់បន្ថែមទៀត ដែលធ្វើឱ្យករណីបំប្លែងសរុបកើនដល់ ៤២៩នាក់ នៅរាជធានី-ខេត្តចំនួន១៧។ 

​​
អត្ថបទទាក់ទង

មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៣.៨៣៩នាក់ ក្នុងនោះ១២.៤៣៥​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៧៨.៤៣១នាក់  និង​ស្លាប់​សរុប១.៦៣៤នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com