ជាតិ
សង្គមជាតិ
អាជ្ញាធរ​សម្រេច​បិទ​បញ្ចប់​តំបន់​លឿងទុំ នៅ​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​សៀមរាប
12, Aug 2021 , 7:57 pm        
រូបភាព
ការបិទខ្ទប់សង្កាត់ទាំង៤ក្នុងក្រងសៀមរាប នៅថ្ងៃទី១ ខែ សីហា ឆ្នាំ២០២១
ការបិទខ្ទប់សង្កាត់ទាំង៤ក្នុងក្រងសៀមរាប នៅថ្ងៃទី១ ខែ សីហា ឆ្នាំ២០២១
ដោយ: ថ្មីៗ
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្ដីសម្រេច ដោយ​បិទ​បញ្ចប់​ការកំណត់ តំបន់​លឿងទុំ នៅ​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​សៀមរាប​។

 
​តាម​សេចក្ដីសម្រេច​ដែល​ចេញផ្សាយ​យប់​ថ្ងៃទី​១២ ខែ សីហា ការបញ្ចប់​ដាក់​ជា​តំបន់​លឿងទុំ ក្នុង​សង្កាត់​ទាំង​៤​មាន​សង្កាត់​ស្លក្រាម សាលា​កំរើក គោកចក និង​ស្វាយដង្គំ នឹង​អនុវត្ត​ចាប់ពីពេលនេះ​តទៅ​។ 
 
​គួរ​បញ្ជាក់ថា អាជ្ញាធរ​បានកំណត់​ភូមិសាស្ដ្រ​ខាងលើ​ជា​តំបន់​លឿងទុំ និង​បិទ​ខ្ទប់​រយៈពេល​២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៣០ ខែ កក្កដា មក​។ ក្នុង​លិខិត​ដាច់ដោយឡែក​ផ្សេងទៀត អាជ្ញាធរ​ក៏បាន​សម្រេច​បើក​ផ្សារ​ចំនួន​៣ ឱ្យ​ដំណើរការ​ឡើងវិញ​ផងដែរ មាន​ផ្សារលើ​ធំថ្មី ផ្សារ​កំពង់ក្ដី និង​ផ្សារ​ដំ​ដែក​។ យ៉ាងណា អាជ្ញាធរ​ប្រកាស​ពី​ការបន្ត​អនុវត្ត​បម្រាប​គោចរ​ពេលយប់​រយៈពេល​១៤​ថ្ងៃ​ទៀត គឺ​ចាប់ពី​ថ្ងៃទី​១២ រហូតដល់​ថ្ងៃទី​២៥ ខែ សីហា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com