ជាតិ
សង្គមជាតិ
មន្ត្រីជាង២៤ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣
16, Aug 2021 , 10:31 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែសីហា មន្ត្រីតាមបណ្តាព្រំដែនជាង២៤ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ពលរដ្ឋសរុប​ជាង៩លាននាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ស្មើនឹង៥៥,៩៣ភាគរយ នៃផែនការចាក់វ៉ាក់សាំងលើពលរដ្ឋសរុប១៦លាននាក់​។ 
 
ក្នុងចំណោមពលរដ្ឋជាង៩លាននាក់នោះ ពលរដ្ឋដែលមានអាយុលើស១៨ឆ្នាំឡើងទៅ គឺមានជាង៨លាននាក់, កុមារ និងយុវជនដែលមានអាយុ១២ ទៅ១៧ឆ្នាំ មានជាង៥៥ម៉ឺននាក់ និងអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញមានជាង២៤ម៉ឺននាក់។​ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
 
គិតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤,៥លានដូស , Sinopharm ៦,២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស៕ 
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
 មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com