ជាតិ
សម្តេច ហ៊ុន សែន ឲ្យនាយករងខុទ្ទកាល័យប្រមូលទិញមៀនពីកសិករនៅព្រំដែនដែលជួបបញ្ហានាំចេញ
17, Aug 2021 , 2:33 pm        
រូបភាព
សម្តេច ហ៊ុន សែន នាពេលទស្សនាការតាំងកសិផលកន្លងមក។ រូបថត TVK
សម្តេច ហ៊ុន សែន នាពេលទស្សនាការតាំងកសិផលកន្លងមក។ រូបថត TVK
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យលោក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យរបស់ខ្លួន ប្រមូលទិញកសិផល ជាពិសេសផ្លែមៀននៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញដោយសារវិបត្តិកូវីដ-១៩។



យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (TVK) ក្រោយទទួលបានការអនុវត្តពីប្រមុខរដ្ឋាភិបាល ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង បានប្រកាសចាប់ទទួលទិញផល្លានុពលផ្លែមៀន ចាប់ពីថ្ងៃទី១៨ ខែសីហា ដោយទីតាំងទទួលទិញស្ថិតក្នុងសាលាខេត្តបាត់ដំបង។

 នារយៈពេលចុងក្រោយនេះ មៀនប៉ៃលិនរបស់ប្រជាកសិករយ៉ាងហោចណាស់៥ម៉ឺនតោន កំពុងជួបបញ្ហាទីផ្សារ ព្រោះតែប្រទេសថៃបិទច្រកព្រំដែន មិនឱ្យនាំចូល។ អ្នកជំនាញកសិកម្ម ស្នើឱ្យរដ្ឋាភិបាល ជួយប្រមូលទិញមៀនប៉ៃលិនពីកសិករ ហើយត្រូវពន្លឿនច្បាប់ ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
អត្ថបទទាក់ទង
 

បន្ទាប់ពីទីផ្សារមៀនប៉ៃលិនរបស់កសិករត្រូវបានកកស្ទះ ព្រោះថៃមិនអនុញ្ញាតឱ្យនាំចូលបន្តទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវដល់ពលរដ្ឋក្នុងស្រុកឱ្យជួយគាំទ្រមៀនប៉ៃលិន ។ ប៉ុន្តែទីផ្សារមៀនប៉ៃលិនក្នុងស្រុកបច្ចុប្បន្ន មានទំហំតូច ខណៈដែលពលរដ្ឋ កំពុងជួបវិបត្តិសេដ្ឋកិច្ច ឬបាត់បង់ប្រភពចំណូល ដោយសារការរាតត្បាតជំងឺកូវីដ-១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com