កីឡាអន្តរជាតិ
អន្តរជាតិ
Abraham ទៅចូលរួមជាមួយ Mourinho នៅ Roma ក្នុងតម្លៃផ្ទេរពី Chelsea ៤៧លានដុល្លារ
18, Aug 2021 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
 
ខ្សែប្រយុទ្ធ Tammy Abraham បានផ្ទេរពី Chelsea ទៅចូលរួមជាមួយ AS Roma ក្នុងតម្លៃ ៣៤លានផោន (៤៧លានដុល្លារអាមេរិក)។ តោខៀវ មានកិច្ចសន្យាទិញយក Abraham វិញនៅក្នុងតម្លៃ ៩៣លានដុល្លារ។


អត្ថបទទាក់ទង

Abraham ដែលជាអ្នករកគ្រាប់ច្រើនជាងគេឱ្យ Chelsea រដូវកាលមុន បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយក្រុមក្នុងលីគកំពូលអ៊ីតាលី ដែលមានលោក Jose Mourinho ជាអ្នកចាត់ការទូទៅ គិតចាប់ពីរដូវកាល ២០២១-២២ តទៅ។

យ៉ាងណា ការចាកចេញពី Stamford Bridge របស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្គេស វ័យ២៣ឆ្នាំ ក្នុងតម្លៃ៤៧លានដុល្លារនេះ នៅមានលក្ខខណ្ឌពិសេសមួយទៀត ដោយតោខៀវ Chelsea អាចទិញយករូបគេពី Roma វិញ អំឡុងពេលជាប់កិច្ចសន្យាក្នុងតម្លៃ ៩៣លានដុល្លារ។

ទៅដល់ទឹកដីអ៊ីតាលី Abraham និយាយថា៖ «Roma ជាក្លិបមួយដែលសមនឹងទទួលបានការប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់។ ខ្ញុំមានបទពិសោធន៍ក្នុងការឈ្នះពានរង្វាន់ធំៗ ហើយខ្ញុំចង់នៅក្នុងការប្រកួតទាំងនោះម្តងទៀតដូច្នេះខ្ញុំចង់ជួយក្រុមនេះឱ្យសម្រេចបាន និងឈានដល់កម្រិតកំពូលដែល Roma ចង់បាន»។

Abraham ដែលជួយក្រុមលោក Thomas Tuchel ឈ្នះ Champions League រដូវកាលមុន និង Super Cup ថ្មីៗនេះ បន្ថែមថានេះជាកិត្តិយសដ៏ធំធេងដែលរូបគេបានពាក់អាវលេខ៩ជាមួយក្លិបលំដាប់ពិភពលោកមួយនេះ។

ការទៅដល់របស់ Abraham បន្ទាប់ពី Roma អនុញ្ញតឱ្យ Edin Dzeko ចាកចេញទៅចូលរួមជាមួយ Inter Milan។ ដោយឡែក Chelsea ដែលយល់ព្រមលក់ Abraham ក៏ព្រោះពួកគេបានទិញចូលខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ពី Inter Milan ក្នុងតម្លៃរហូតដល់ ១៣៤លានដុល្លារអាមេរិក៕


Tag:
 Tammy Abraham
  Chelsea
  AS Roma
© រក្សាសិទ្ធិដោយ thmeythmey.com