កីឡាអន្តរជាតិ
អន្តរជាតិ
Bruyne, Jorginho និង Kante ជាបេក្ខភាព៣រូបចុងក្រោយពានកីឡាករឆ្នើមប្រចាំឆ្នាំ UEFA
20, Aug 2021 , 3:06 pm        
រូបភាព
ខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ Jorginho និង N'Golo Kante និងកីឡាករ Kevin de Bruyne របស់ក្រុម Manchester City ស្ថិតក្នុងបេក្ខភាព៣រូបចុងក្រោយក្នុងការប្រជែងពានរង្វាន់កីឡាករល្អបំផុតរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA Men's Player of the Year) ប្រចាំឆ្នាំ២០២១។


នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់រយៈពេល១១ឆ្នាំ ដែលមានខ្សែបម្រើដល់ទៅ៣រូបជាប់ក្នុងបេក្ខភាពចុងក្រោយពានកីឡាករឆ្នើមដែលរៀបចំដោយ UEFA។
 
Jorginho ខ្សែបម្រើសញ្ជាតិអ៊ីតាលី និង Kante របស់បារាំង បានឈ្នះជួយ Chelsea ដែលមានលោក Tomas Tuchel ជាអ្នកចាត់ការ ឈ្នះជើងឯក Champions League រដូវកាលលមុន តាមរយៈការយកឈ្នះ Manchester City ដែលមានសមាជិកក្រុមកីឡាករ De Bruyne និងអ្នកចាត់កាលោក Pep Guardiola។
 
ក្នុងចំណោមកីឡាករទាំង៣ Jorginho មានភាគរយខ្ពស់ជាងគេក្នុងការគ្រងតំណែងនេះ បន្ទាប់ពីរូបគេបានជួយជម្រើសជាតិអ៊ីតាលីឈ្នះពានរង្វាន់ Euro ឆ្នាំ ២០២០ ជាមួយគ្រូបង្វឹកលោក Roberto Mancini ផង។
 
Robert Lewandowski ខ្សែប្រយុទ្ធ ក្រុម Bayern Munich ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA កាលពីរដូវកាលមុន។
 
ដោយឡែកបេក្ខភាពគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ៣រូបរួមមានលោក Pep Guardiola លោក Thomas Tuchel និងគ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini ។
 
សម្រាប់បេក្ខនារីទាំងបីសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមប្រចាំឆ្នាំ សុទ្ធសឹងសមាជិកក្រុម Barcelona ទាំងអស់រួមមានគ Jenni Hermoso, Lieke Martens និង Alexia Putellas។
 
សម្រាប់គ្រូបង្វឹកក្រុមស្ត្រីវិញ មានលោក Emma Hayes របស់តោខៀវ Chelsea លោក Lluis Cortes របស់ Barcelona និង Peter Gerhardsson គ្រូក្រុមជម្រើសជាតិស្ត្រីស៊ុយអែត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com