ជាតិ
រដ្ឋាភិបាល ផ្អាករើសក្របខណ្ឌមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២២
21, Aug 2021 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល បានសម្រេចផ្អាកការជ្រើសរើសក្របខណ្ឌមន្ត្រីថ្មីសម្រាប់ឆ្នាំ២០២២ របស់គ្រប់ក្រសួងស្ថាប័ន គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើកលែងតែក្រសួងសុខាភិបាលតែប៉ុណ្ណោះ។

 
បើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី១៧ សីហា ការផ្អាករើសមន្ត្រីថ្មីនេះ គឺដោយការអូសបន្លាយនៃវិបត្តិកូវីដ-១៩ និងបន្ទាប់ពីមានចំណាររបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com