ជាតិ
កម្ពុជា បន្តធ្លាក់ភ្លៀងពីមធ្យមទៅច្រើន មួយសប្ដាហ៍
25, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តំបន់មួយចំនួន នឹងបន្តធ្លាក់ភ្លៀងពីមធ្យមទៅច្រើន លាយឡំនឹងផ្គរ រន្ទះ រួមទាំងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហានេះ ។ បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក ក្នុងសប្ដាហ៍នេះ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង។



ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាកម្រិតខ្លាំង  និងជ្រលងសម្ពាធទាប ITCZ នឹងអាចមានសារថ្មី។ ស្ថានភាពអាកាសធាតុខាងលើ អាចបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
ដោយឡែកបណ្ដាខេត្តជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងពីកម្រិតមធ្យមទៅច្រើន និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។ ចំណែក តំបន់មាត់សមុទ្រវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមធ្យម។
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នីយមួយៗ បង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
 
 

Tag:
 អាកាសធាតុ
  ឥទ្ធិពលសម្ពាធទាប
© រក្សាសិទ្ធិដោយ thmeythmey.com