ជាតិ
សង្គមជាតិ
កម្ពុជាមានរថយន្តពន្លត់អគ្គិភ័យ២គ្រឿងទៀត ដែលអាចបាញ់ពន្លត់ភ្លើងដល់អគារកម្ពស់១៥​ជាន់​ ​
27, Aug 2021 , 9:59 pm        
រូបភាព
រូបថត៖នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបថត៖នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
រថយន្តពន្លត់អគ្គិភ័យខ្នាតធំ​ចំនួន​២​គ្រឿង ដែលអាចបាញ់ពន្លត់ដល់អគារដែលមានកម្ពស់១៥ជាន់ នឹងត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការនានានៅរាជធានីភ្នំពេញ​។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរ​បាលជាតិ។

 
អគ្គស្នង​ការនគរបាលជាតិ បានប្រគល់រថយន្តទំនើបនេះ ១គ្រឿង​ជូននាយកដ្ឋាននគរ​បាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ និង១​ គ្រឿងទៀតប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យទាំង២គ្រឿងនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា នៅឃ្លាំងស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ ក្នុងខណ្ឌច្បារអំពៅ។
 
លោក នេត វត្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ដែលបានថ្លែងក្នុងនៅក្នុងពិធីប្រគល់រថយន្តនេះថា អង្គភាពទាំង២ នឹងប្រើប្រាស់រថយន្តដ៏ទំនើបនេះ ​ឱ្យចំទិសដៅ ព្រមទាំងត្រួតពិនិត្យ ថែទាំ​ និងហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមជួយសង្រ្គោះ​ជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានទាន់ពេលវេលា។ 
 
សូមជម្រាបថា រថយន្តពន្លត់អគ្គិភ័យទំនើបទាំង២គ្រឿងនេះ ជាប្រភេទរថយន្តជណ្តើរ សម្រាប់​ខួងទម្លុះទម្លាយជញ្ជាំង ​ដែលអាច​មូមបាញ់ទឹកដោយស្វ័យប្រវត្តិសង្គ្រោះ​ ហើយដងលើកឡើងបានប្រវែង​ ៥២ម៉ែត្រ និងបាញ់ទឹកចេញបាន៤០ម៉ែត្រ​។ រថយន្តនេះ ​អាចផ្ទុកទឹកបាន​ចំណុះ៣.៥០០លីត្រ៕
 

Tag:
 រថយន្ត
 អគ្គិភ័យ
 នេត វត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com