ជាតិ
កម្ពុជា នឹង​ទទួល​ជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន​៣០០​នាក់ ឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន
28, Aug 2021 , 8:50 pm        
រូបភាព
រូបថត៖ហ្វេសប៊ុកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
រូបថត៖ហ្វេសប៊ុកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជា បាន​ឯកភាព​ទទួលយក​ជន​ភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន​ចំនួន​៣០០​នាក់ ឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន មុននឹង​ឆ្ពោះទៅកាន់​ប្រទេស​ទី​៣ តប​តាម​ការស្នើសុំ​របស់​អង្គការ អន្តរជាតិមួយ​ប្រចាំ​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន Fresh News​។



​ផ្អែក​តាម​ការយល់ព្រម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជនភៀសខ្លួន​ទាំងនោះ នឹងត្រូវ​ផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់ កម្ពុជា ហើយ​ជនភៀសខ្លួន​ទាំងអស់ ក៏ត្រូវ​ធ្វើតេស្តរ​កកូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​គោលការណ៍​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​កម្ពុ​ជា​។ ជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន អាច​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សម្គាល់​ខ្លួន សម្រាប់​ធ្វើជា​ឯកសារ​ធ្វើដំណើរ​បាន​។ 
 
​សារព័ត៌មាន​ថ្មីៗ នៅ​មិនទាន់​អាច​សុំ​ការពន្យល់​បន្ថែមពីក្រសួងការប្រទេសកម្ពុជានៅឡើយមកទល់ពេលនេះ​ ជុំវិញ​ការមកដល់ និង​រយៈពេល​នៃ​ការ​ស្នាក់នៅ​របស់​ជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​នៅឡើយ​ទេ។ តែយ៉ាងណាក៏ដោយ បើ​យោងតាម​សំណើ​របស់​អង្គការអន្តរជាតិ​ប្រចាំ​កម្ពុជា មកកាន់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​២៨ ខែសីហា​នេះ ជនភៀសខ្លួន​ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​នោះ គឺជា​បុគ្គលិក​អង្គការខ្លួន​ ប្រចាំ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ក្រុមគ្រួសារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com