ជាតិ
ឃុំ«បួវិល» កា្លយជាឃុំថ្មីមួយទៀត នៃស្រុកបវេល ខេត្តបាត់ដំបង
01, Sep 2021 , 9:59 pm        
រូបភាព
រដ្ឋាភិបាល បានសម្រេចបង្កើតឃុំថ្មីមួយទៀត គឺឃុំ«បួវិល» នៃស្រុកបវេល ខេត្តបាត់ដំបង ដោយកាត់យកភូមិចំនួន៩ នៃឃុំបវេល។ នេះបើយោងតាមអនុក្រឹត ចុះថ្ងៃទី២០ សីហា។

 
ភូមិទាំង៩នោះ មានភូមិបវេល២, ភូមិទំនប់ទឹក, ភូមិព្រៃទទឹង១, ភូមិព្រៃទទឹង២, ភូមិគោក, ភូមិស្លខ្លាញ់, ភូមិកំពង់ឆ្នាំង១, ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី។ ទីតាំងសាលាឃុំ«បួវិល»ស្ថិតនៅក្នុងភូមិទំនប់ទឹក។ នេះបើតាមអនុក្រឹតដដែល ដោយបានបន្តថាការបង្កើតឃុំ«បួវិល» ត្រូវចូលជាធរមាន សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អណត្តិទី៥នេះ។ 
 
គួរកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ សីហា ក៏បានសម្រេចបង្កើតថ្មីមួយទៀតដែរនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺឃុំ«យាយម៉ៅពេជ្រនិល» ។ ឃុំយាយម៉ៅពេជ្រនិល មានភូមិចំនួន៩ ដែលត្រូវបានកាត់ចេញពីឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច៕
 
 
 


 


 

Tag:
 បួវិល
 បវេល
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com