COVID-19
ជាតិ
តួលេខអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា មាន៩៤ ៨៣៩នាក់ ដោយជិតស្មើចិន
04, Sep 2021 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២២នាក់ទៀត សះស្បើយ៣៧៦នាក់ និងស្លាប់១៣នាក់បន្ថែម។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែកញ្ញា។

 
ក្នុងចំណោមករណីថ្មីទាំង៤២២ មាន២៨២នាក់ឆ្លងក្នុងសហគមន៍ និង១៣៨នាក់ ជាអ្នកដំណើរពីបរទេស។ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកញ្ញា នេះ កម្ពុជាមានអ្នកឆ្លងសរុប ៩៤ ៨៣៩នាក់ សះស្បើយ ៩០ ២៧៣នាក់ និងស្លាប់១៩៥០នាក់។
 
ផ្អែកតាមទិន្នន័យដែលប្រមូលដោយ Worldometers តួលេខកម្ពុជាឡើងប្រកៀកចិនដែលជាទីតាំងផ្ទុះកូរ៉ូណាវីរុសដំបូង។ ចិនរកឃើញករណីថ្មីចំនួន២៨ ដែលធ្វើឲ្យករណីឆ្លងសរុបឡើងដល់ ៩៤ ៩៨២ ក្នុងនោះស្លាប់៤៦៣៦នាក់ និងសះស្បើយជិត៩ម៉ឺននាក់។
 
ចំពោះ តួលេខសរុបនៅទូទាំងពិភពលោក អ្នកឆ្លងឡើងដល់ជាង ២២០,៦លាននាក់ ស្លាប់ជាង៤,៥៦លាននាក់ និងសះស្បើយជាង១៩៧លាននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com