ជាតិ
២៥ខេត្ត/រាជធានី
លោក ម៉ុង ឫទ្ធី៖ អភិវឌ្ឍជនបទដើម្បីឲ្យ​ពលរដ្ឋមានជីវភាពធូរធារ មិនមែន​ដើម្បី​ឲ្យស្រែកតវ៉ាឡើយ
04, Sep 2021 , 12:29 pm        
រូបភាព
ឧកញ៉ា ម៉ុង ឫទ្ធី បានបង្កើតតំបន់អភិវឌ្ឍកសិ-ទេសចរណ៍ នៅខេត្តកំពង់ស្ពឺ ព្រោះលោក បានសម្លឹងឃើញសក្ដានុពលធនធានធម្មជាតិសម្បូរបែប មិនចាញ់ខេត្តដទៃ។ ជាង១៦ឆ្នាំនេះ លោក បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកសំរោងទង អភិរក្សសត្វព្រៃ និងព្រៃធម្មជាតិ រួមទាំងបង្កើតការងារសម្រាប់ពលរដ្ឋក្នុងតំបន់នោះផងដែរ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងលោកឧកញ៉ា ម៉ុង ឫទ្ធី ដូចតទៅ៖
 
 
លោក ម៉ុង ឫទ្ធី បោះទុនបង្កើតតំបន់កសិ-ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ ព្រោះសម្លឹងឃើញសក្ដានុពលធនធានធម្មជាតិ ដែលមានតាំងពីភ្នំ ព្រៃឈើ និងសត្វព្រៃជាដើម។ លោក ម៉ុង ឫទ្ធី ចង់ចូលរួមចំណែក អភិរក្សសម្បត្តិធម្មជាតិទាំងនោះ ដើម្បីបង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ហើយវាក៏ជាផ្នែកមួយ ជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ 


 
លោក ម៉ុង ឫទ្ធី បានលើកឡើងថា៖«ខេត្តកំពង់ស្ពឺមានផ្ទៃដី និងសម្បត្តិធម្មជាតិល្អស្រស់បំព្រង មានទឹកមានព្រៃភ្នំជាច្រើន។ ប៉ុន្តែតំបន់ដែលខ្ញុំអភិវឌ្ឍនេះ​ គឺមានចម្ងាយតែ៥០គីឡូម៉ែត្រពីភ្នំពេញ។ ដោយសារតែតំបន់ទេសចរណ៍នោះ តែ៥០គីឡូម៉ែត្រពីភ្នំពេញ អ៊ីចឹងងាយស្រួលអ្នកទេសចរទៅលេងកម្សាន្តនៅព្រៃភ្នំ ហើយបើយើងប្រៀបធៀបទៅមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង​ ព្រះវិហារ គឺឆ្ងាយ»។ 


 
ទន្ទឹមនឹងនេះ ការបង្កើតតំបន់កសិ-ទេសចរណ៍ របស់លោក ម៉ុង ឫទ្ធី ក៏ជួយបង្កើនជីវភាពរបស់ពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញនោះផងដែរ ដោយលោក បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ប្រព័ន្ធទឹក ភ្លើង និងបង្កើតការងារឱ្យពលរដ្ឋជាដើម។ 
 
លោកម៉ុ ង ឫទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«ការអភិវឌ្ឍនេះ គឺយើងអភិវឌ្ឍជនបទ ដើម្បីប្រជាជនមានជីវភាពធូរធារ មិនមែនអភិវឌ្ឍជនបទដើម្បីឱ្យប្រជាជនស្រែកតវ៉ា គឺអត់ទេ។ ដែលផ្ដល់ឱ្យគាត់ធំបំផុត សំខាន់ឱ្យគាត់មានបានតកូនតចៅ គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ភ្លើងហ្នឹងតែម្ដង»៕






 

Tag:
 តំបន់កសិ-ទេសចរណ៍
 កំពង់ស្ពឺ
 ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com