COVID-19
ជាតិ
កូវីដ-១៩៖ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងព្រៃវែង នៅតែមានអ្នកឆ្លង និងស្លាប់ជាហូរហែរ
04, Sep 2021 , 1:50 pm        
រូបភាព
រដ្ឋបាលខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងព្រៃវែង នៅតែបន្តប្រកាសរកឃើញពលរដ្ឋវិជ្ជមានកូវីដ-១៩ ជារៀងរាល់ថ្ងៃ ខណៈខេត្តមួយចំនួនលែងមានអ្នកឆ្លង។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បន្ទាយមានជ័យវិជ្ជមានថ្មី១៤៧នាក់ ឧត្តរមានជ័យ៨០នាក់ ប៉ៃលិន២៣នាក់ និងព្រៃវែង ១៦ករណីថ្មី និងស្លាប់១នាក់។



បន្ទាយមានជ័យ៖ រកឃើញអ្នកឆ្លងថ្មី១៤៧នាក់ ក្នុងនោះមានកុមារ និងទារក៦នាក់។ ចំណែកឯ៧២ករណីទៀត ជាពលករពីប្រទេសថៃ។ ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយចំនួន២២២២នាក់ដែរ។ 
 
ឧត្តរមានជ័យ៖ វិជ្ជមានថ្មី៨០នាក់ ក្នុងនោះមានករណីនាំចូល៤៧នាក់ និងពលរដ្ឋក្នុងសហគមន៍៣៣នាក់។ ទន្ទឹមនឹងនេះ ក៏មានអ្នកជាសះស្បើយចំនួន២៩នាក់ដែរ។
 
ប៉ៃលិន៖ រកឃើញ២៣ករណីឆ្លងថ្មី ក្នុងនោះមាន១៣នាក់ជាពលករទើបត្រឡប់មកពីប្រទេសថៃ។ ចំណែកឯ ៥នាក់ទៀតជាពលករថៃដែលកំពុងធ្វើចត្តាឡីស័ក។
 
ព្រៃវែង៖ វិជ្ជមានថ្មី១៦នាក់ ស្ថិតក្នុងស្រុកចំនួន៦ ក្នុងនោះស្រុកព្រះស្ដេច និងស្រុកស៊ីធរកណ្ដាល នៅតែបន្តឆ្លងច្រើនដដែល។ ក្រៅពីនោះ ក៏មានអ្នកស្លាប់ដោយសារកូវីដ-១៩ ១នាក់ផងដែរ។ ចំពោះអ្នកជាសះស្បើយចំនួន៤៦នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com