COVID-19
ជាតិ
កូវីដ-១៩៖ កុមារ និងទារក១២នាក់ស្ថិតក្នុងចំណោមករណីថ្មីទាំង៦២នៅកំពង់ធំ
05, Sep 2021 , 10:34 am        
រូបភាព
កូវីដ-១៩ នៅតែបន្តរាលដាលឆ្លងពលរដ្ឋតាមបណ្ដាខេត្តមួយចំនួន។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តទាំងនោះបានចេញសេចក្ដីប្រកាសពីចំនួនអ្នកឆ្លងរៀងៗខ្លួន។ កំពង់ធំ៦២នាក់ ស្លាប់១នាក់ និងឧត្តរមានជ័យ៥៨នាក់ ស្លាប់១នាក់ដូចគ្នា។ ចំណែកឯ ព្រៃវែង វិជ្ជមានថ្មី៣២នាក់ និងប៉ៃលិន៨នាក់។



កំពង់ធំ រកឃើញអ្នកឆ្លងថ្មី៦២នាក់ ក្នុងនោះមានកុមារ និងទារក១២នាក់។ ទន្ទឹមនឹងនេះ ក៏មានអ្នកស្លាប់ម្នាក់ និងជាសះស្បើយ៦៥នាក់ផងដែរ។
ឧត្តរមានជ័យ បន្តរកឃើញវិជ្ជមានថ្មី៥៨នាក់ ក្នុងនោះមាន៤០ករណីនាំចូល និង១៨នាក់ទៀតជាពលរដ្ឋក្នុងសហគមន៍។ ជាមួយគ្នានេះ ក៏មានស្លាប់១នាក់ និងជាសះស្បើយ៣៨នាក់ផងដែរ។ 
ព្រៃវែង វិជ្ជមានថ្មី៣២នាក់ ស្ថិតក្នុងស្រុកចំនួន១០ ដោយស្រុកស្វាយអន្ទរ និងស្រុកស៊ីធរកណ្ដាល នៅតែឆ្លងច្រើនជាងគេ។ ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយ៣៣នាក់ផងដែរ។
ប៉ៃលិន បន្តរកឃើញអ្នកឆ្លងថ្មី៨នាក់ ដោយ៧នាក់ជាពលករត្រឡប់ពីប្រទេសថៃ និង១នាក់ ជាអ្នកខេត្តសៀមរាប។ ចំពោះអ្នកជាសះស្បើយមាន៨០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com