COVID-19
ជាតិ
៩៥ ៣០០នាក់! កម្ពុជាមានតួលេខអ្នកកើតកូវីដ-១៩ ច្រើនជាងនៅចិន
05, Sep 2021 , 11:32 am        
រូបភាព
ដោយ: រួបរួម
គិតត្រឹមតួលេខថ្ងៃទី៥ ខែកញ្ញា នេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុបចំនួន៩៥ ៣០០។ តួលេខនេះ បង្ហាញថា កម្ពុជាឡើងទៅឈរពីលើចិនក្នុងតារាងទិន្នន័យ Worldometers ដោយប្រទេសដែលផ្ទុះកូរ៉ូណាវីរុសដំបូងគេ មានអ្នកឆ្លងចំនួន៩៥ ០១០នាក់។



ករណីថ្មីនៅកម្ពុជាមាន៤៦១នាក់ សះស្បើយ៤១១ និងស្លាប់៧នាក់បន្ថែមទៀត។ សរុបមក កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៩៥ ៣០០ សះស្បើយ៩០ ៦៨៤នាក់ និងស្លាប់១៩៥៧នាក់។ ចិនមានតែ២៨ករណីថ្មី ដែលធ្វើឲ្យតួលេខឡើងដល់ត្រឹម ៩៥ ០១០ ក្នុងនោះស្លាប់៤៦៣៦នាក់ និងជិត៩ម៉ឺននាក់បានជាសះស្បើយ។ តួលេខនៅចិន មិនត្រូវបានរាប់បញ្ចូលករណីនៅម៉ាកាវ និងហុងកុងនោះឡើយ។

កម្ពុជាឡើងទៅលេខរៀងទី១០៨លើពិភពលោក បន្ទាប់ពីអែលសាវ៉ាឌ័រ ដែលមាន ៩៦ ០៦៧ករណី។ រីឯ១០៦ប្រទេសផ្សេងទៀត មានចាប់ពី១០ម៉ឺនករណីឡើងទៅ។

មកដល់ពេលនេះ ពិភពលោកទាំងមូលមានអ្នកកើតកូវីដ-១៩ ជាង២២១លាននាក់ ក្នុងនោះជាង៤,៥៧លាននាក់ស្លាប់ និងជាង១៩៧លាននាក់បានជាសះស្បើយ។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល ជាប្រទេសដែលមានតួលេខអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត៕


© រក្សាសិទ្ធិដោយ thmeythmey.com