កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ West Ham ប៉ះ Dinamo Zagreb ខណៈ Leicester ទទួលក្រុមខ្លាំង Napoli
× ក្លិបញញួរយក្ស West Ham United ត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រូអាស៊ីដើម្បីប្រកួតតទល់នឹងក្រុម Dinamo Zagreb ក្នុងរាត្រីថ្ងៃទី១៦ ខែកញ្ញានេះក្នុងក្របខណ្ឌលំដាប់ទីពីររបស់អឺរ៉ុប Europa League ។ ក្រុមកញ្រ្ជោង Leicester City ស្វាគមន៍ក្រុមយក្សរបស់របស់អ៊ីតាលី Napoli ថ្ងៃទី ១៧ខែកញ្ញា។
ជំនួបក្នុងពូល H ពានរង្វាន់លំដាប់ទី២របស់អឺរ៉ុប West Ham United ប្រកួតជាមួយក្រុម Dinamo Zegreb នៅប្រទេសក្រូអាស៊ីនាវេលាម៉ោង ១១:៤៥ ។ នេះជាការវិលត្រលប់លេងក្នុងពានរង្វាន់នេះម្តងទៀតសម្រាប់ក្រុមមានទីតាំងនៅទីក្រុងឡុដ៍ក្រោយខកខានតាំងពីឆ្នាំ ២០១៧មកម្ល៉េះ។ West Ham កាលពីរដូវកាលមុន ឈរនៅលេខរៀងទី៦ ទើបអាចឈានជើងមកកាន់ពានរង្វាន់ UEL ។ មុនការប្រកួតនេះ ក្រុមកីឡាករស្ទើរមួយក្លិប West Ham បានបង្ហោះសារអបអរនៃការវិលត្រលប់មកកាន់ពានដ៏ធំមួយនេះ។
រីឯ Leicester City នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមយក្សអ៊ីតាលី Napoli នាវេលាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
សម្រាប់ការប្រកួតផ្សេងទៀតនៅម៉ោង ១១:៤៥ យប់នេះ
នៅពូល E មានក្រុម Galatasaray ទទួលក្រុម Lazio និងក្រុម Lokomotiv Moscow ទទួលក្រុម Marseille។
ឯពូល F ក្រុម FC Midtjylland ទទួលក្រុម Ludogorets Razgrad និងក្រុម FK Crvena Zvezda ទទួលក្រុម SC Braga។ ពូល G ក្រុម Bayer Leverkusen ទទួលក្រុម Ferencvaros និងក្រុម Real Betis ទទួលក្រុម Celtic។
ពូល H ក្រុម Rapid Wien ទទួលក្រុម Genk។
ជំនួបសម្រាប់ពូល A, B, C និងD នឹងត្រូវប្រកួតនៅវេលាម៉ោង ២រំលងអាធ្រាត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com