កីឡាអន្តរជាតិ
អន្តរជាតិ
West Ham បង្ហាញភាពខ្លាំងនៅ UEL ជាមួយជ័យជម្នះ ២-០ លើ Dinamo Zagreb
17, Sep 2021 , 9:59 am        
រូបភាព
West Ham United បានយកឈ្នះ Dinamo Zagreb ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League នៃវគ្គជម្រុះតាមពូល នៅរាត្រីថ្ងៃទី១៦ ខែកញ្ញា។ Leicester City ស្មើជាមួយ Napoli ២-២។



នាជំនួបបើកឆាកពូល H នៅកីឡដ្ឋាន Stadion Maksimir ខ្សែប្រយុទ្ធអង់គ្លេស Michail Antonio និង Declan Rice រកបានម្នាក់១គ្រាប់ ដើម្បីជួយក្រុមភ្ញៀវ West Ham ឈ្នះក្រុមក្រូអាស៊ី Dinamo Zegreb ២-០។ 
 
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក David Moyes ក្រុមរហស្សនាមញញួរ បានបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងការប្រកួតពានលំដាប់ទី២អឺរ៉ុបនេះ ក្រោយអវត្តមាន៤រដូវកាល។
 
កាលពីរដូវកាលមុន West Ham ស្ទើតែបានកៅអីលេង Champions League ទៅហើយ ប៉ុន្តែខកឱកាសបានត្រឹម Europa League ក្រោយប្រជែងចាញ់ Liverpool ក្នុងការដណ្តើមយកចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League។


 
តាមរយៈជ័យជម្នះនេះ West Ham ឈរនៅកំពូលតារាងពូល H មាន៣ពិន្ទុ ស្មើក្រុមលេខ២ Genk ដែលបានយកឈ្នះ Rapid Wien ១-០ នាជំនួបបើកឆាក។ 
 
ដោយឡែកក្រុមអង់គ្លេសមួយទៀត Leicester City បានបើកទ្វារផ្ទះស្វាគមន៍ក្រុមខ្លាំង Napoli នៅជំនួបបើកឆាកពូល C ដោយបញ្ចប់ត្រឹមលទ្ធផល ២-២។ ២គ្រាប់របស់ក្រុមរហស្សនាមកញ្រ្ជោងធ្វើបានដោយ Ayoze Perez និង Harvey Barnes មុនពេល Victor Osimhen រកបានពីរគ្រាប់តាមស្មើឱ្យក្រុមអ៊ីតាលីវិញ។


 
ក្នុងពួល C នេះដែរ Legia Warszawa បានយកឈ្នះម្ចាស់ផ្ទះ Spartak Moscow ១-០។ Legia Warszawa នៅកំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយ Napoli, Leicester និង Spartak Moscow។



លទ្ធផលការប្រកួតបើកឆាកក្នុងវគ្គសន្សំពិន្ទុដទៃទៀត៖
ពូល A
- Broendby IF ០–០ Sparta Prague
- Rangers ០–២ Lyon
ពូល B
- Monaco ១-០ Sturm Graz
- PSV Eindhoven ២-២ Real Sociedad
ពូល D
- Eintracht Frankfurt ១-១ Fenerbahce
-Olympiacos ២-១ Royal Antwerp FC
ពូល E
- Galatasaray ១-០ Lazio
- Lokomotiv Moscow ១-១ Marseille
ពូល F
- FC Midtjylland ១-១ Ludogorets Razgrad
- FK Crvena Zvezda ២-១ SC Braga
ពូល G
- Bayer Leverkusen ២-១ Ferencvaros
- Real Betis ៤-៣ Celtic
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com