ជាតិ
អ្នកស្លាប់ ៧០៩នាក់ និងរបួសជិត១៨០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆមាសទី១
21, Sep 2021 , 8:59 pm        
រូបភាព
 រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ អ្នកស្លាប់ ៧០៩នាក់ និងរបួសជិត១៨០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅរយៈពេល៦ខែ ឆ្នាំ២០២១។ បើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។



របាយការណ៍ បានបញ្ជាក់ថា ឆមាសទី១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍១២៦១លើក ដែលភាគច្រើនកើតឡើងនៅពេលយប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់៧០៩នាក់ និងរងបួស១៧០០នាក់។ មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ ភាគច្រើនគឺបើកល្មើសល្បឿន និងបើកបរមិនគោរពសិទ្ធិគ្នា។
 
គ្រោះថ្នាក់ចរាចរណ៍នៅឆមាសទី១ឆ្នាំនេះ ថយចុះ៣៥៨លើកស្មើនឹង២២ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ចំណែកអ្នកស្លាប់ថយចុះ១៥២នាក់ ស្មើ១៨ភាគរយ និងរងរបួសថយចុះ៦៥៧ ស្មើ២៧ភាគរយ។
 
បើតាមរបាយការណ៍ដដែល សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ជាង១០ម៉ឺនគ្រឿង ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តបានជាង៧ម៉ឺនគ្រឿង។ បទល្មើសទាំងនេះ មាន៩០ភាគរយ មិនពាក់មួកសុវត្ថិភាព ហើយ៦ភាគរយគឺល្មើសសញ្ញាចរាចរណ៍។ 
 
ដោយឡែក រថយន្តល្មើសច្បាប់វិញ មានជាង២ម៉ឺនគ្រឿង ក្នុងនោះរថយន្តធុនធ្ងន់មាន៦ពាន់គ្រឿង។ រថយន្តល្មើសទាំងនោះ ភាគច្រើនគឺមិនពាក់ខ្សែក្រវ៉ាត់ ជាង៥០ភាគរយ, ល្មើសល្បឿន១៦ភាគរយ និងប្រើទូរសព្ទ ល្មើសសញ្ញាចរាចរណ៍ផ្សេងៗមានជាង៣០ភាគរយ៕
 

Tag:
 សង្គម
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com