ជាតិ
កាន់បិណ្ឌ ថ្ងៃទី១ !
22, Sep 2021 , 3:49 pm        
រូបភាព
កម្ពុជា ចាប់ផ្ដើមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នៅថ្ងៃទី២២ ខែកញ្ញា នេះ នៅតាមវត្តនានាក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត។ អំឡុងពេលកូវីដ-១៩ ពុទ្ធបរិស័ទទាំងអស់ ពាក់ម៉ាស់គ្រប់ៗគ្នា ដើម្បីការពារជំងឺនេះ។

 
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនាធំជាងគេនៅកម្ពុជា ព្រោះពិធីបុណ្យនេះ ត្រូវប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីសម័យពុទ្ធកាល ដែលកាលណោះ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃមួយរោច ខែភទ្របទ ដល់ ខែកត្តិក។ ប៉ុន្តែ នៅសម័យឧដុង្គ ដោយឈ្វេងយល់ថា ការរកចង្ហាន់ សម្រាប់ប្រគេនព្រះសង្ឃ មានការលំបាក ព្រះបាទអង្គឌួង បានបញ្ញត្តិឲ្យរាស្ត្រខ្មែរ ជាពិសេសពុទ្ធបរិស័ទទាំងអស់ ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃវិញ ។
 




















© រក្សាសិទ្ធិដោយ thmeythmey.com