ជាតិ
មេដឹកនាំកម្ពុជា វៀតណាម និងឡាវ បានជួបពិភាក្សាគ្នានៅហាណូយពីគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ
26, Sep 2021 , 8:47 pm        
រូបភាព
ជំនួបមេដឹកនាំវៀតណាម កម្ពុជា និងឡាវ នៅហាណូយនាថ្ងៃទី២៦ ខែកញ្ញា។ រូបថត VNA
ជំនួបមេដឹកនាំវៀតណាម កម្ពុជា និងឡាវ នៅហាណូយនាថ្ងៃទី២៦ ខែកញ្ញា។ រូបថត VNA
មេដឹកនាំកំពូលកម្ពុជា វៀតណាម និងឡាវ បានជួបពិភាក្សាគ្នានៅក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃអាទិត្យនេះ លើគម្រោងសហប្រតិបត្តិការតម្រង់ទិសផ្សេងៗ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអនឡាញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម VGP។

 
លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងៗខ្លួន ដែលក្នុងនោះមានដូចជាការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនាបរិបទកូវីដ-១៩។
 
VGP បានបញ្ជាក់ថា មេដឹកនាំជាមិត្តទាំងបី បានលើកឡើងពីសារសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព និងមិត្តភាព រួមទាំងគម្រោងនៃកិច្ចសហប្រតិបត្តិការចំពោះមុខ ដើម្បីពង្រឹងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក។
 
នាឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនួបទ្វេរភាគីជាមួយលោកប្រធានាធិបតីវៀតណាម Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com