កីឡាជាតិ
ជាតិ
វិសាខា តែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb ឱ្យដឹកនាំការប្រកួតជំនួសលោក Curtis Colum
27, Sep 2021 , 10:39 am        
រូបភាព
ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា តែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb ទៅជាគ្រូបង្គោលស្តីទី ដើម្បីឱ្យដឹកនាំគ្រប់ការប្រកួតដែលនៅសេសសល់ ជំនួសគ្រូបង្វឹកលោក Curtis Colum Gerard ដែលទើបចែកផ្លូវគ្នាជាមួយក្លិបកាលពីថ្ងៃទី២៦ កញ្ញា។


 
វិសាខា មិនបានបញ្ជាក់ពីមូលហេតុនៃការចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអៀឡង់ខាងជើង លោក Curtis Colum Gerard ឡើយ។«ពួកយើងទាំងអស់គ្នា សូមអរគុណលោកគ្រូ Curtis Colum Gerard សម្រាប់ការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក ។ តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមជូនពរលោកគ្រូ Colum ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត»។ នេះបើតាមក្លិបវិសាខា ដែលបានប្រកាសលើហ្វេសប៊ុក។
 
ក្រោមការដឹកនាំរបស់លោក Curtis Colum Gerard កន្លងមកនេះ បានជួយឱ្យវិសាខា ឈ្នះ៨ ស្មើ៤ និងចាញ់តែ១ប្រកួតប៉ុណ្ណោះ នៃការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០២១នេះ។ លោក Curtis បានរួមរស់ជាមួយវិសាខា តាំងពីខែមករា ឆ្នាំ២០២០ ។ លោកបានជួយឱ្យវិសាខា ឈ្នះពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) ជាលើកដំបូងផងដែរ ក្រោយវិសាខាឈ្នះណាហ្គាវើលដ៍ ដោយលទ្ធផល២-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំមុន។
 
គ្រូជំនួយវិសាខាលោក Tunji Ayoyinka Akeeb នឹងក្លាយជាគ្រូបង្គោលស្ដីទី ដើម្បីដឹកនាំគ្រប់ការប្រកួតសេសសល់ ទាំងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៥ ក្នុងរដូវកាលឆ្នាំ២០២១ នេះ៕
 

Tag:
 បាល់ទាត់
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com