COVID-19
ជាតិ
ព្រះសង្ឃ ដូនជី កូនសិស្សវត្ត ៧១អង្គ-នាក់ នៅវត្តពោធិ៍លង្កា វិជ្ជមានកូវីដ-១៩
27, Sep 2021 , 2:59 pm        
រូបភាព
សៀមរាប៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះយកសំណាកព្រះសង្ឃ ដូនជី និងកូនសិស្សវត្ត នៅវត្តពោធិ៍លង្កា ដោយបានរកឃើញអ្នកវិជ្ជមានសរុប ៧១អង្គ-នាក់។



អនុភូមិស្លក្រាម លោក មឿន ផល្លា ប្រាប់ថា ការចុះយកសំណាកនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា សរុបមានចំនួន ១៥១ អង្គ-នាក់ និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៧១អង្គ-នាក់ ក្នុងនោះដូនជី និងកូនសិស្សវត្ត ចំនួន១៥នាក់។ 


 
លោក ផល្លា បញ្ជាក់ថា ការចុះយកសំណាកក្នុងវត្តពោធិ៍លង្កា នេះ បន្ទាប់ពីដូនជីអាយុ ៨២ឆ្នាំម្នាក់ តេស្ដឃើញវិជ្ជមានកូវីដ-១៩ មុនមួយថ្ងៃ ដែលលោកយាយជាចុងភៅ និងរៀបចំចង្ហាន់ជូនព្រះសង្ឃ និងកូនសិស្សវត្ត។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្ន អ្នកវិជ្ជមានក្នុងវត្តទាំងអស់ តម្រូវឱ្យចត្តាឡីស័ក និងព្យាបាលក្នុងសាលាឆាន់វត្ត ដ្បិតមានអាការៈធម្មតា។
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗពុំអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋបាលខេត្តសៀមរាបបានទេ។ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ក្នុងខេត្ត លោក នាក់ ណេរ៉ុន ប្រាប់ថា លោកកំពុងជាប់ប្រជុំជាមួយថ្នាក់លើ៕













Tag:
 វត្តពោធិ៍លង្កា
  តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com