កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិបReal គ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ក្រោយចេញពីកីឡដ្ឋាន Bernabeu នាជំនួប Villarreal
27, Sep 2021 , 3:59 pm        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
ប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez ជួបគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ក្រោយធ្វើដំណើរចេញពីកីឡដ្ឋាន Santiago Bernabeu ។ នេះបើតាមការផ្សាយរបស់កាសែត Marca។



រឿងហេតុជុំវិញគ្រោះថ្នាក់នោះ ត្រូវបានសារព័ត៌មានថតរាយការណ៍ថា រថយន្តរបស់លោក Perez ជួបគ្រោះថ្នាក់ នៅពេលឈប់ស្ដុបរង់ចាំភ្លើងសញ្ញាបៃតង ហើយក៏មានរថយន្តមកបុកពីក្រោយរថយន្តរបស់លោក Perez។ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ភ្លាមៗនោះលោក Perez ក៏បានបន្តដំណើរ ហើយដល់ចំណុចស្ដុបមួយកន្លែងទៀត ក៏ត្រូវបានរំខានពីសំណាក់អ្នកគាំទ្រវិញម្តង។
 
ក្នុងក្លិបវីដេអូមួយនោះ ពួកអ្នកគាំទ្របានស្រែកទៅកាន់លោក Perez ពីបំណងជំរុញឱ្យយក Kylian Mbappe មកជួយក្រុម Real។ ភ្លាមៗនោះលោក Perez ក៏បានតបវិញថាក្លិប Real Madrid និងចុះកុងត្រាយក Mbappe នារដូវកាលក្រោយ។ នេះបើតាមការសរសេររបស់កាសែត Marca ។
 
ក្លិបអធិរាជស Real Madrid ដែលបានបើកទ្វារកីឡដ្ឋាន Bernabeu ទទួលក្រុមភ្ញៀវ Villarreal កាលពីថ្ងៃទី ២៦ កញ្ញា បានបញ្ចប់ទៅដោយលទ្ធផល ១-១ ដែលជាលទ្ធផលធ្វើឲ្យលោក Florentino Perez ហាក់មិនសូវសប្បាយចិត្ត ក៏ដូចជាអ្នកគាំទ្រក្លិបទាំងមូល។ នេះជាការប្រកួតទី២ ហើយដែល Real Madrid នៅមិនទាន់រកជ័យជម្នះបាន ៕

Tag:
 Florentino Perez Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com