កីឡាអន្តរជាតិ
អន្តរជាតិ
Naomi Osaka កំពុងសម្លឹងមើលឱកាសប្រកួតវាយកូនបាល់ម្តងទៀត
27, Sep 2021 , 9:29 pm        
រូបភាព
រួបភាព៖ CNA Sports
រួបភាព៖ CNA Sports
ម្ចាស់ជើងជើងឯក Grand Slam ៤សម័យ កីឡាការីនី Naomi Osaka កំពុងសម្លឹងមើលឱកាសចូលប្រកួតកីឡាករវាយកូនបាល់(Tennis)ជាថ្មីម្តងទៀត ក្រោយពីបានខកខានរយៈពេលខ្លី បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកតូក្យូ ឆ្នាំ ២០២០ ។


Naomi Osaka បាននិយាយកាលពីអំឡុងប្រកួតនៅក្នុងកម្មវិធី US Open នាដើមខែកញ្ញានេះថា នាងត្រូវការពេលសម្រាកពីការប្រកួតមួយរយៈ ដើម្បីថែរក្សាសុខភាព និងប្រមូលអារម្មណ៍សារជាថ្មី បន្ទាប់ពីប្រកួតចាញ់កីឡាការីនី Laylah Fernandez នៅជុំទី៣។
 
Naomi បានដកខ្លួនចេញពីការប្រកួត BNP Paribas Open នៅកីឡដ្ឋានវាយកូនបាល់ Indian Well’s ប្រទេសអាមេរិក រួមទាំងការប្រកួត French Open កាលពីខែឧសភាផងដែរ។ មូលហេតុនៃការដកខ្លួននោះគឺ Naomi ត្រូវការពេលវេលាផ្តោតអារម្មណ៍ឲ្យកាន់តែខ្លាំង សម្រាប់ការប្រកួតនៅពេលខាងមុខ និងសម្រាប់ទម្រង់លេងដ៏ល្អរបស់នាងត្រលប់មកវិញ។ 
 
«ខ្ញុំដឹងថាខ្ញុំនឹងវិលត្រឡប់ទៅប្រកួតវិញម្តងទៀត ច្បាស់ណាស់ក្នុងពេលឆាប់ៗនេះ ព្រោះពេលនេះខ្ញុំមានអារម្មណ៍ថារសាប់រសល់ពេញខ្លួន ព្រោះចង់ចូលលេងវិញខ្លាំងណាស់។ ប៉ុន្តែរឿងចាញ់ឬឈ្នះ វាមិនសំខាន់សម្រាប់ខ្ញុំនោះទេពេលនេះ ខ្ញុំគ្រាន់តែចង់ត្រឡប់ទៅការប្រកួតវិញ សម្រាប់ដំណាក់កាលនេះប៉ុណ្ណោះ។» នេះបើតាមការផ្សាយរបស់ព័ត៏មានកីឡា CNA Sports ដែលបានស្រង់សម្តី Naomi Osaka ។
 
មកដល់ពេលនេះ Naomi Osaka បានក្លាយជាកីឡាការីនីវាយកូនបាល់ដែលឈរលេខ ៧ពិភពលោក ។ នាងបានអះអាងថា ការប្រកួតដ៏ស្វិតស្វាញកំពុងតែមករកនាង ហើយនាងត្រូវត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតនេះ។

Tag:
 Naomi Osaka
© រក្សាសិទ្ធិដោយ thmeythmey.com