ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​គម្រោង​បើក​រោងចក្រកាត់ដេរ និង​រោងចក្រ​ផលិតតង់ ដែល​ផ្ដល់ការងារជិត៤ពាន់កន្លែង
04, Oct 2021 , 11:29 pm        
រូបភាព
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបភាពពីហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបភាពពីហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការ​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រផលិតតង់ សម្ភារបោះជំរំគ្រប់ប្រភេទ និង​រោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ។ គម្រោងបង្កើតរោងចក្រទាំង ២កន្លែងនេះ មានទំហំវិនិយោគសរុប ៨,៤លានដុល្លារ និងអាចបង្កើតការងារជិត ៤ពាន់កន្លែង។

 
បើតាមការចុះផ្សាយលើ​ទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រុមហ៊ុន KAMOKEEPER (CAMBODIA) CO., LTD ទទួលបានការយល់ព្រម ឱ្យបង្កើតរោងចក្រផលិតតង់ និង​សម្ភារបោះជំរំ​គ្រប់​ប្រភេទ​ ដែលមានទីតាំងនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២៨កន្លែង។
 
ចំណែកក្រុមហ៊ុនមួយ​ទៀត គឹក្រុមហ៊ុន​ SUNICON (CAMBODIA) APPAREL CO., LTD ទទួលបានការយល់ព្រមឱ្យបង្កើតរោងចក្រកាត់ដេរ​សម្លៀក​បំពាក់​ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិផ្សារ​កំបូល​ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៩៤៤កន្លែង៕​
 

Tag:
 CDC
  រោងចក្រ​
  កាត់ដេរ
  តង់
© រក្សាសិទ្ធិដោយ thmeythmey.com