COVID-19
ជាតិ
COVID-19៖ ករណី​ថ្មី​​២២៨ សះស្បើយ​៤៨៥ ស្លាប់១​២​នាក់
05, Oct 2021 , 11:52 am        
រូបភាព
​លទ្ធផល​វិភាគ​ដោយ​ឧបករណ៍​តេស្ត PCR បាន​បង្ហាញថា កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន២៨៨នាក់​បន្ថែមទៀត។ រីឯ​អ្នកជា​សះស្បើយ​មាន​៤៨៥​នាក់ និង​ស្លាប់​១២​នាក់​។ ​ក្នុងចំណោម​២៨៨​ករណី​ថ្មី មាន​តែ៣​នាក់ប៉ុណ្ណោះ​ជា​អ្នកដំណើរ​ពី​បរទេស​។ នេះ​ជា​លទ្ធផល​ផ្លូវការ​ពី​ម៉ាស៊ីន PCR ដោយ​មិន​រាប់បញ្ចូល​លទ្ធផល​វិភាគ ​ពី​ឧបករណ៍​តេស្ត​រហ័ស (Rapid Test) នោះឡើយ​។​

 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ១១៣ ៧០៣​នាក់ ក្នុងនោះករណីនាំចូល ១៩ ១៣៦នាក់។ អ្នកសះស្បើយសរុប មាន​១០៥ ៣៥០​នាក់ និង​ស្លាប់​២ ៤១៨​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com