ជាតិ
លោក អឿម ឃឿម៖ បើគ្រូៗក្នុងសាលាមិនចូលរួម ខ្ញុំក៏មិនទទួលជ័យលាភីនាយកល្អដែរ
05, Oct 2021 , 5:59 pm        
រូបភាព
នាយកសាលាល្អ រូបភាពពី៖ ក្រសួងអប់រំ
នាយកសាលាល្អ រូបភាពពី៖ ក្រសួងអប់រំ
ដោយ:
លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង នៅខេត្តបាត់ដំបង ទទួលបានជ័យលាភីនាយកសាលាល្អពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥តុលា។ សម្រាប់លោកគ្រូ អឿម ឃឿម  ពានរង្វាន់នេះ ជាមោទកភាព សម្រាប់រូបលោកផ្ទាល់ ក៏ដូចជាវិទ្យាល័យទាំងមូល។ យ៉ាងណាក៏ដោយ លោក អឿម ឃឿម លើកឡើងថា បើសិនគ្មានវត្តមានលោកគ្រូ អ្នកគ្រូ ក្នុងសាលានេតយ៉ង នៅពីក្រោយ និងជំរុញ លោកក៏មិនអាចទទួលបានជ័យលាភីនេះដែរ។ ទន្ទឹមនឹងនេះ លោក អឿម ឃឿម តាំងចិត្តពង្រឹងវិស័យអប់រំកម្ពុជា ជាពិសេសសាលារបស់លោកផ្ទាល់ ទោះក្នុងបរិបទកូវីដ-១៩ ធ្វើយ៉ាងណាឱ្យសិស្សមានលទ្ធភាព ទទួលបានការអប់រំល្អបំផុត។


សូមអញ្ជើញ លោក អ្នកនាង ស្ដាប់បទសម្ភាសតាមទូរស័ព្ទ រវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey និង លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង ដូចតទៅ៖ 
 

Tag:
 ThmeyThmey
  ភីនាយកល្អ
  វិទ្យាល័យនេត្រយ៉ង់
  អឿម ឃឿម
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com