ជាតិ
អ្នកជំនាញ ពន្យល់ដំណើរការជួសជុលប្រាសាទមេបុណ្យខាងលិច ដល់លេខាធិការដ្ឋានICC-Angkor
10, Oct 2021 , 10:59 pm        
រូបភាព
សៀមរាប៖ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ​​តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការដ្ឋានការងារជួសជុលប្រាសាទមេបុណ្យខាងលិច។ ការងារនេះ ធ្វើឡើងដើម្បីតាមដានរាល់ការងារ ដែលគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ បានផ្ដល់អនុសាសន៍នាពេលកន្លងមក។

 
ក្នុងដំណើរការចុះពិនិត្យការដ្ឋាន នៅព្រឹកថ្ងៃទី១០ តុលា ក្រុមការងារទាំងអស់ បានស្ដាប់ពីការពន្យល់ របស់អ្នកជំនាញការបារាំង និងខ្មែរ ជុំវិញការវិវឌ្ឍការងារនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច​។ ក្នុងនោះមានការពន្យល់ពីបច្ចេកទេសក្រាលកម្រាលបាត មុនដំឡើងថ្មនៅតាមច្រាំងកសិន្ធុ ការដំឡើងតួប៉មជុំវិញ ការបង្ហាញពីបំណែកថ្មនានា ដែលប្រទះឃើញក្នុងការដ្ឋានកំណាយនាពេលកន្លងមក ក៏ដូចជាការដំឡើងតួប៉មកណ្ដាល ស្រះប្រាសាទមេបុណ្យខាងលិច។


 
បន្ថែមពីនេះ អ្នកជំនាញការបានប្រាប់ពីបញ្ហារាំងស្ទះមួយចំនួន ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យគម្រោងការងារខ្លះមិនអាចរួចរាល់តាមការគ្រោងទុក។ 


 
សូមបញ្ជាក់ដែរថា គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ជាកិច្ចសហប្រតិបត្តិការរួមរវាងភាគីបារាំង និងកម្ពុជា ដែលចាប់ផ្តើមពីឆ្នាំ២០១២មក។ បច្ចុប្បន្ន ការជួសជុលច្រាំងកសិន្ធុសម្រេចជាស្ថាពរ និងកំពុងដំឡើងតួប៉មជុំវិញប្រាសាទដែលមានចំនួន ១២ប៉ម៕













Tag:
 ប្រាសាទមេបុណ្យខាងលិច
  បារាយណ៍ខាងលិច
© រក្សាសិទ្ធិដោយ thmeythmey.com