ជាតិ
ពលរដ្ឋខ្មែរ១៣០នាក់ទៀត ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅថៃ ត្រូវបានអាជ្ញាធរឃាត់ខ្លួន
13, Oct 2021 , 2:51 pm        
រូបភាព
ពលរដ្ឋ១៣០នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ (CBP)
ពលរដ្ឋ១៣០នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ (CBP)
ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ពលរដ្ឋ១៣០នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅថៃ ដើម្បីស្វែងរកការងារធ្វើ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

 
 
កងកម្លាំងការពារព្រំដែនគោកលេខ ៨១៩ និងនគរបាលស្រុកកំរៀង បានចុះឃាត់ពលរដ្ឋ១៣០នាក់ ក្នុងនោះមានស្រី្ត៥២នាក់ រួមទាំងកុមារ១៣នាក់។ ពួកគេ មានបំណងឆ្លងដែនខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ ។ ​ក្រោយពីឃាត់ខ្លួនក្រុមពលរដ្ឋទាំងនោះ សមត្ថកិច្ចបន្តស្រាវជ្រាវរកប្រភពមេខ្យល់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ 
 
កាលពីថ្ងៃទី១០ តុលា សមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ក៏បានឃាត់ខ្លួនពលករខ្មែរ២០នាក់ដែរ។ សូមបញ្ជាក់ថា ចាប់តាំងពីមាន​ការរាលដាលកូវីដ-១៩ចូលក្នុងសហគមន៍ រដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់តាមព្រំដែន ដោយពង្រឹងការយាមល្បាតតឹងរឹង ដើម្បីកុំឲ្យមានការឆ្លងដែនខុសច្បាប់ និងរាលដាលឆ្លងកូវីដ-១៩។ 


      ពលរដ្ឋ១៣០នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ (CBP)

គិតចាប់ពីខែធ្នូឆ្នាំ២០២០ មកដល់ពេលនេះ មានពលរដ្ឋ និងពលករត្រលប់ពីប្រទេសថៃវិញចំនួន ៥ម៉ឺននាក់ ។ ក្នុងនោះអាជ្ញាធរថៃ បានចាប់បញ្ជូនពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់មកវិញជាង៦ពាន់នាក់។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ ទទួលបានពីលោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ 

Tag:
 ឆ្លងដែន
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com