ជាតិ
លោក ហេង សួរ៖ កម្មករជាង៤០០នាក់ ឆ្លងកូវីដ-១៩ ក្រោយភ្ជុំបិណ្ឌ
× ភ្នំពេញ៖ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្ដាលរោងចក្រនៅភ្នំពេញ ចំនួន៦០ទីតាំង ត្រូវបានរកឃើញថា មានកម្មករឆ្លងកូវីដ-១៩ ប៉ុន្តែរោងចក្រទាំងនោះមិនបានផ្អាកដំណើរការឡើយ។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៣ តុលានេះ លោក ហេង សួរ បានឲ្យដឹងថា កម្មករដែលពិនិត្យឃើញមានឆ្លងកូវីដ-១៩ នឹងត្រូវអនុញ្ញាតឲ្យសម្រាកនៅផ្ទះ ដើម្បីតាមដានសុខភាព។ បើតាមលោក ហេង សួរ កម្មករឆ្លង៤៦២នាក់ មានវិជ្ជមាន កូវីដ-១៩ ក្នុងចំណោមកម្មករជាង១៧ម៉ឺននាក់ ដែលបានពិនិត្យតាមគោលការស្ម័គ្រចិត្ត។
លោក ហេង សួង ក្នុងសន្និសីទកាសែតកាល។
«យើងមិនបានផ្អាករោងចក្រទាំងនោះទេ ព្រោះចំនួននាក់ឆ្លងតាមបណ្ដាលរោងចក្រមានចំនួនទាប។ ហើយពួកគេទាំងអស់ បើគ្មានរោគសញ្ញានឹងត្រូវឲ្យសម្រាកនៅផ្ទះ ដោយមានតាមដានពីក្រុមគ្រូពេទ្យតាមខណ្ឌ»។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ។
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៥ ៦០៧នាក់ ខណៈអ្នកជាសះស្បើយ១០៩ ២៩៦នាក់ និងអ្នកស្លាប់២ ៥៥៩នាក់៕
Tag:
កូវីដ-១៩
កម្មករ
រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com