ជាតិ
បទសម្ភាសន៍
វីដេអូ
ការសាងសង់​ទីក្រុង​រណបរបស់ 7NG ស្ទាក់ស្ទើរ ដោយសារ​កូវីដ-១៩
19, Oct 2021 , 7:59 am        
រូបភាព
ទោះបីជា​សាងសង់​មិន​ទាន់​អស់ ក៏ទីក្រុង​រណបរបស់ក្រុមហ៊ុន 7NG នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ទទួល​ភ្ញៀវទេសចរ​ជា​ច្រើននាក់ នៅ​ថ្ងៃ​ចុងសប្ដាហ៍ មុន​មេរោគ​កូរ៉ូណារាលដាល។



ដោយឡែក​តាំង​ពី​១ឆ្នាំ​កន្លះ ទាំង​សួនកម្សាន្ត ទាំង​ភោជនីយដ្ឋាន ​រមណីយដ្ឋាន ទាំង​កន្លែងស្នាក់​ ​ក៏​ស្ងាត់​ដែរ។ មាន​តែ​រោងចក្រ ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​ពេញ​ទំហំដូច​មុន។ លោក រស់ តុលា ជាអ្នក​គ្រប់គ្រង​ សូតា លូរីសត ដែល​ជា​ផ្ទះ​​ប្លែកៗ។ លោក ​បានឱ្យដឹងថា ក្នុងវិបត្តិជំងឺកូវីដ-១៩នេះ នៅ7NG មិនសូវមានភ្ញៀវមកកម្សាន្តនោះទេ ។ លោក តុលា អះអាងដូច្នេះ៖  « កាល​ពី​មុន វា​ពេញ ថ្ងៃសៅរ៍អាទិត្យ។ » 
 
នៅចន្លោះ​បឹង និង​ផ្លូវ 7NG សូតា​ បាន​កសាង​ផ្ទះ​ធ្វើ​ពី​លូ យ៉ាង​ចម្លែក​ ក្នុង​បរិវេណ​បៃតង បែបធម្មជាតិ​កែច្នៃ ក៏ប៉ុន្តែ​ពេលនេះ ការតុបតែងដូចជា​កង់ម៉ាស៊ីន​ម៉ាក​បារាំង ម៉ូប៊ីលែត ពី​៥០ឆ្នាំ​មុន តាំង​នៅ​ខាង​មុខ វា​មិន​គ្រប់គ្រាន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរនោះទេ។ ពេល​បច្ចុប្បន្ន​ ទី​ក្រុងរណបមិន​ទាន់​មាន​ទីប្រជុំ​ជន ​ដោយសារ​ជំងឺ​កូវីដ-១៩រាលដាល ក៏ត្រូវបាន​ផ្អាក​គម្រោងសាងសង់​ខ្លះៗ។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

Tag:
 នាយ យ៉ាន តាម​ដង​ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com