កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ឱប Sean Wainui បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ នៅនូវែលសេឡង់
19, Oct 2021 , 9:29 am        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
កីឡាករបាល់ឱប Sean Wainui របស់ក្រុម Maori All Blacks ជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ក្នុងប្រទេសនូវែលសេឡង់ ដោយរថយន្តរបស់គេបានរេចង្កូតទៅបុកដើមឈើ នាក្បែទីក្រុងតារ៉ាហ្គាណា។ នេះបើតាមប៉ូលីសក្នុងតំបន់។



Sean Wainui បានលេងឲ្យក្រុម Maori All Blacks ចំនួន១០ប្រកួត ក្រោយពីរូបគេបានចេញពីក្រុម Waikato Cheifs ដែលធ្លាប់បង្ហាញខ្លួនបាន ៤៤ប្រកួតរួចមក។ កាលពីខែមិថុនា កីឡាករបាល់ឱបរូបនេះ បានរកបាន៥គ្រាប់ ឲ្យក្រុមថ្មីរបស់គេ ទល់នឹងក្រុម NSW Waratahs ហើយបានកត់ត្រានូវកំណត់ត្រាថ្មីដោយបានក្លាយជាកីឡាករបាល់ឱបតែម្នាក់ ដែលរកគ្រាប់បាល់បានច្រើនក្នុងមួយប្រកួត។
 
ការស្លាប់របស់ Wainui បានធ្វើឲ្យអ្នកនិយមចូលចិត្តកីឡាបាល់ឱប រួមទាំងកីឡាករក្រុមនានា មានការសោកស្តាយយ៉ាងខ្លាំង។ លោកនាយកបាល់ឱបប្រចាំនូវែលសេឡង់ Mark Robinson បាននិយាយថា វាជារឿងសោកសង្រេងបំផុត សម្រាប់កីឡាបាល់ឱបទាំងមូល(Rugby)។ «ការស្លាប់របស់ Sean បានក្លាយជាអារម្មណ៍ដ៏ពិបាក និងទទួលយក ​​សម្រាប់វិស័យបាល់ឱបទាំងមូល ជាពិសេសសម្រាប់ក្រុមរបស់គេទាំងមូលតែម្តង»។ នេះជាការលើកឡើងរបស់លោក Robinson។
 
មិនតែប៉ុណ្ណោះ អ្នកនិយមក្រុមបាល់ឱប និងមិត្តរួមក្រុមជាច្រើនរបស់ក្រុម Maori All Blacks បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ Sean ដោយបាននិយាយថា៖ «Sean គឺជាកីឡាករក្នុងក្រុមម្នាក់ដែលមានឥទ្ធិពល រូបគេបានចូលរួមចំណែកជាច្រើនដល់ក្រុម ហើយវត្តមានរបស់គេ នឹងធ្វើឲ្យពួកយើងចងចាំមិនភ្លេចនោះទេ»៕
 
 

Tag:
 Sean Wainui
 Car Crash
© រក្សាសិទ្ធិដោយ thmeythmey.com