COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី១៧៥នាក់ និងស្លាប់១១នាក់ ក្នុងនោះ៨នាក់មិនបានចាក់វ៉ាក់សាំង
× ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៧៥នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន ៣៤នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន ២៧១នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ១១នាក់ទៀត ដោយក្នុងនោះមាន៨នាក់ មិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលានេះ។
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៧ ០៣៥នាក់ ក្នុងនោះនាំចូល ១៩ ៣៩៩នាក់ ខណៈអ្នកជាសះស្បើយ១១១ ៤២០នាក់ និងអ្នកស្លាប់២ ៦៨១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com