កីឡាអន្តរជាតិ
អន្តរជាតិ
Australia Open៖កីឡាករដែលមិនបានចាក់វ៉ាក់សាំង នឹងមិនទទួលបានទិដ្ឋាការសម្រាប់ប្រកួតឡើយ
19, Oct 2021 , 3:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កីឡាករវាយកូនបាល់ (Tennis) ដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ទំនងមិនអាចទទួលបានទិដ្ឋាការទៅចូលរួមប្រកួតពានរង្វាន់ Grand Slam នាកម្មវិធី Australia Open បានឡើយ។ នេះបើតាមការលើកឡើងរបស់មន្ត្រីការប្រកួតក្នុងតំបន់ នាថ្ងៃទី១៩ខែតុលានេះ។



រដ្ឋមន្រ្តីប្រចាំរដ្ឋ Victoria លោក Dean Andrews រំពឹងថារដ្ឋាភិបាលអូស្រ្តាលី នឹងមិនមានការលើកលែងណាមួយ ចំពោះច្បាប់វ៉ាក់សាំងសម្រាប់កីឡាក រដែលនឹងត្រូវមកប្រកួតនៅក្នុងប្រទេសអូស្រ្តាលី នាទីក្រុងមែលប៊ូន ឡើយ។ នេះជាការព្រមានពីសំណាក់លោក Andrews ទៅកាន់កីឡាករ ដែលនឹងត្រូវប្រកួតពានរង្វាន់ Grand Slam នៅខែមករាឆ្នាំ ២០២២ ខាងមុខ ។ 
 
ជុំវិញរឿងនេះលោក Andrews បាននិយាយថា«ខ្ញុំមិនគិតថា កីឡាករ ដែលត្រូវមកប្រកួតដោយមិនបានចាក់វ៉ាក់សាំងកូវីដ នឹងអាចទទួលបានទិដ្ឋាការចូលមកប្រកួតក្នុងប្រទេសបានឡើយ។ប្រភពមេរោគនៃជំងឺកូវីដ មិនបានខ្វាយខ្វល់ពីលំដាប់ថ្នាក់ពិភពលោករបស់កីឡាករវាយកូនបាល់គ្រប់រូប ឬពានរង្វាន់ Grand Slam ដែលអ្នកបានឈ្នះនោះឡើយ។ បើសិនពួកគេទទួលបានទិដ្ឋាការសម្រាប់មកប្រកួតនោះពួកគេក៏នឹងត្រូវធ្វើច​ត្តា​ឡី​ស័កប្រមាណជាជាង២សប្តាហ៍ផងដែរមុនការប្រកួតមកដល់»។ នេះបើតាមសម្តីលោក Dean Andrews រដ្ឋមន្រ្តីរដ្ឋ Victoria។
 
ទោះជាយ៉ាងនេះ ក្តីតារាវាយកូនបាល់លំដាប់លេខ១ពិភពលោក Djokovic នៅតែបង្ហាញនូវការប្រឆាំងរបស់ខ្លួន ទៅនឹងការចាក់វ៉ាក់សាំង ហើយរូបគេក៏បានបដិសេធមិនទទួលការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ដែរ។

Tag:
 Australia Open
  Grand Slam Championship
© រក្សាសិទ្ធិដោយ thmeythmey.com