កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារបារាំង Lucas Hernandez ត្រូវបានតុលាការកំណត់ពេលនាំទៅពន្ធនាគារ
19, Oct 2021 , 7:29 pm        
រូបភាព
កីឡាករខ្សែការពារ Lucas Hernandez របស់បារាំង និងក្រុម Bayern Munich ត្រូវបានតុលាការកំណត់ថ្ងៃនាំរូបគេទៅកាន់ពន្ធនាគារ នាថ្ងៃទី ២៨ខែតុលាខាងមុខនេះ ។ រូបគេ ត្រូវបានកាត់ទោសពីបទប្រើអំពើហឹង្សា លើមិត្តស្រីរបស់ខ្លួនក្នុងឆ្នាំ ២០១៧។



កីឡាករវ័យ២៥ឆ្នាំ Lucas Hernandez ត្រូវបានតុលាការទីក្រុងម៉ាឌ្រីដ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ កាលពីសប្តាហ៍មុន ដោយជាប់ចោទពីបទប្រើអំពើហិង្សាលើមិត្តស្រីខ្លួន កាលពីឆ្នាំ២០១៧ ។ បច្ចុប្បន្នមិត្តស្រីនេះ ដែលត្រូវជាប្រពន្ធរបស់ ខ្សែការពារ Lucas Hernandez ឈ្មោះ Amelia de la Osa Lorente។
 
កាលពីថ្ងៃទី១៨ ខែតុលា Lucas Hernandez បានបង្ហាញខ្លួននៅមុខតុលាការ ទីក្រុងម៉ាឌ្រីដ ។ លើសពីនេះទីទៀត Hernandez ក៏ត្រូវបានតុលាផ្តន្ទាទោសព្រហ្មទណ្ឌចោទប្រកាន់ពីរករណីផ្សេងទៀត ទាក់ទងនឹងឧប្បត្តិហេតុ ដែលគេបានបង្កឡើង កាលខែកុម្ភៈឆ្នាំ ២០១៧ ។
 
សូមបញ្ជាក់ថា ខ្សែការពារ Lucas Hernandez ធ្លាប់ត្រូវបានប៉ូលីសអេស្ប៉ាញចាប់រូបគេ កាលពីឆ្នាំ ២០១៧ ខណៈរូបគេកំពុងនៅជាកីឡាកររបស់ក្លិប Atletico Madrid បន្ទាប់ពីរូបគេបានវាយប្រតាយប្រតបជាមួយមិត្តស្រីរបស់គេ៕

Tag:
 Lucas Hernandez
  France
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com