កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់អង់គ្លេស ជាប់បម្រាមមិនឲ្យមានអ្នកទស្សនាមួយប្រកួត ក្នុងកីឡដ្ឋាន Wembley
19, Oct 2021 , 5:28 pm        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
សហព័ន្ធបាល់ទាត់អង់គ្លេស​ FA បានដាក់បម្រាមមិនឲ្យមានអ្នកចូលទស្សនាការប្រកួតរបស់ក្រុមអង់គ្លេស ក្រោយពីមានបញ្ហានាការប្រកួតព្រឹត្តិការណ៍ Euro 2020។ នេះបើតាមការពិន័យពីសំណាក់ UEFA។



សហព័ន្ធបាល់ទាត់អង់គ្លេស ក៏នឹងត្រូវរងពិន័យសម្រាប់ការប្រកួតទី២របស់ខ្លួន ដែលជាការដាក់ពិន័យនេះ អាចនឹងត្រូវពន្យាពេលរហូតដល់ទៅរយៈពេល២ឆ្នាំ។ ក្រោយចេញសេចក្តីសម្រេច UEFA ក៏បានដាក់ពិន័យលើសហព័ន្ធ FA ឲ្យបង់ប្រាក់ពិន័យប្រមាណ ១សែនអឺរ៉ូ សម្រាប់ការខ្វះសណ្តាប់ធ្នាប់ទាំងក្រៅ និងក្នុងកីឡដ្ឋានពីសំណាក់អ្នកគាំទ្រ។
 
ក្រោយទទួលនូវការដាក់ពិន័យបែបនេះ សហព័ន្ធបាល់ទាត់អង់គ្លេស បាននិយាយថា៖«បើទោះជាយើងមានការខកចិត្តនឹងសាលក្រមមួយនេះក្តី យើងក៏ទទួលស្គាល់ពីការសម្រេចចិត្តរបស់ UEFA មកលើពួកយើង។ យើងបានថ្កោលទោសសម្រាប់អាកប្បកិរិយាដ៏គួរឲ្យភ័យខ្លាចបែបនេះ ពីសំណាក់បុគ្គលដែលបង្កនូវរឿងហេតុទាំងក្រៅនិងក្នុងកីឡដ្ឋាន Wembley ហើយបានធ្វើឲ្យប៉ះពាល់ដល់យើងទាំងអស់គ្នា។ ហើយយើងក៏ចូលរួមលោកស្តាយសម្រាប់អ្នក ដែលមិនអាចចូលទស្សនាការប្រកួតបានដូចគ្នា»។ នេះបើតាមការបកស្រាយពីសំណាក់ ​FA ។
 
លើសពីនេះទៀត សហព័ន្ធបាល់ទាត់អង់គ្លេស ក៏បានសន្យាទៅអ្នកគាំទ្រ ជាពិសេស UEFA ថា ខ្លួននឹងមិនអាចឲ្យបញ្ហាអស់ទាំងនេះ កើតឡើងជាថ្មីម្តងទៀតឡើយ ដើម្បីឲ្យការប្រកួតនាពេលក្រោយ នឹងអាចដំណើរការបានល្អត្រឡប់មកវិញ។

Tag:
 FA
 England
 Wembley
© រក្សាសិទ្ធិដោយ thmeythmey.com