កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលអូស្រ្តាលី៖ Brisbane Olympic នឹងចំណាយលុយជិត៤ពាន់លានដុល្លារ សម្រាប់ការរៀបចំ
20, Oct 2021 , 8:29 am        
រូបភាព
កីឡាអូឡាំពិក នាទីក្រុង Brisbane ឆ្នាំ២០៣២ នឹងត្រូវចំណាយប្រមាណជិត ៤ពាន់លានដុល្លារសម្រាប់រៀបចំ។ ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលី លើកឡើងថា ខ្លួននឹងបញ្ចេញប្រាក់សម្រាប់រៀបចំ ដោយភាពឈ្លាសវៃបំផុត។ នេះបើតាមលោក Richard Colbeck  រដ្ឋមន្រ្តីកីឡាអូស្ត្រាលី បានថ្លែងនាថ្ងៃទី១៩ខែ តុលា។



រដ្ឋាភិបាលអូស្រ្តាលី បានសន្យាចំណាយប្រាក់ដើមនៃព្រឹត្តិការណ៍នេះ ជាង៥០ភាគរយ សម្រាប់ព្រឹត្តិការណ៍រៀបចំអូឡាំពិករដូវក្តៅលើកទី៣ ក្នុងប្រទេសអូស្ត្រាលី ។ ជាពិសេសត្រូវកែលម្អទីក្រុង Brisbane ក្នុងតម្លៃទឹកប្រាក់ជិត១ពាន់លានដុល្លារ រួមទាំងការកសាងឡើងវិញ នូវទីលានប្រកួតកីឡាគ្រីតឃីត។
 
«វាប្រាកដណាស់ថា ខ្ទង់ចំណាយអាចកើនឡើងដល់ទៅប្រមាណជិត ៤ពាន់លានដុល្លារ ក្នុងនោះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃការធ្វើដំណើរ ព្រមទាំងសម្រាប់ការប្រកួតផ្ទាល់តែម្តង»។ នេះបើតាលោក Colbeck ប្រាប់ទៅកាន់វិទ្យុ 4BC។
 
លោក Colbeck ក៏ដឹងថា ការចំណាយនេះច្រើនដែរ ប៉ុន្តែលោកចង់ឱ្យការប្រកួតនេះ ប្រព្រឹត្តទៅដោយល្អ ។ «ការប្រកាសនេះ វាដូចជាការភ្ញាក់ផ្អើលមួយសម្រាប់យើង ព្រោះទំហំនេះវាច្រើនខ្លាំងណាស់ ប៉ុន្តែអ្វីដែលនឹងអាចទទួលបាននោះ គឺយើងបានដាក់ទីតាំងរួចហើយ​ ព្រមទាំងកិច្ចព្រមព្រៀង ក៏បានធ្វើរួចរាល់ផងដែរ ដោយប្រាក់ចំណាយ នឹងត្រូវបែងចែកជាពីរ ពោលគឺប្រើលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសម្រាប់រៀបចំការប្រកួត»។ នេះបើតាមសម្តីលោក Colbeck៕

Tag:
 Australia
  Brisbane Olympic
© រក្សាសិទ្ធិដោយ thmeythmey.com