COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី ១៦៦នាក់ទៀត និងអ្នកស្លាប់១២នាក់ ​
20, Oct 2021 , 12:03 pm        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៦៦នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន ៣១នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន ២៧០នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ១២នាក់ទៀតដែរ ក្នុងនោះមាន ៥នាក់មិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែតុលានេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១១៧ ២០១នាក់ ខណៈអ្នកជាសះស្បើយ​១១១ ៦៩០នាក់ និងអ្នកស្លាប់២ ៦៩៣នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com