ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល សម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដល់ដំណាច់ឆ្នាំ២០២១
20, Oct 2021 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងរយៈពេល៣ខែទៀត ដោយអនុវត្តចាប់ពីខែតុលា​ដល់ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
លោក អូន ព័ន្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩រហូតដល់ដំណាច់ឆ្នាំ២០២១។ លោ​ក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចនេះថា  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានបន្តក្នុងរយៈពេល៣ខែទៀត ដោយអនុវត្តចាប់ពីខែតុលា ដល់ខែធូ ឆ្នាំ២០២១។ 
 
បើតាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ ​ការបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ  គឺជាការផ្តល់ជាជុំទី៧ហើយ។ 
 
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលបានចំណាយថវិកាចំនួនជាង១ ៧៦៣ ពាន់លានរៀល (ប្រមាណ៤៣០លា​នដុល្លារ)។ បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទានថវិកានេះ បានចំណាយលើគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាង៦៧ម៉ឺនគ្រួសារ នៅក្នុងរយៈពេល១៥ខែកន្លងមកនេះ៕
អត្ថបទទាក់ទង

 

Tag:
 គ្រួសារក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com