ជាតិ
សិល្បះ
តួកំប្លែងលោក នូ សារុំ ហៅនាយគ្រៀវ ទទួលមរណភាពក្នុងជន្មាយុ៥៩ឆ្នាំ
21, Oct 2021 , 1:19 pm        
រូបភាព
ភ្នំពេញ៖ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។ សពនឹងត្រូវបូជានៅវេលាម៉ោង២រសៀល ថ្ងៃទី២១ខែតុលា ឆ្នាំ២០២១ នៅវត្តច្បារអំពៅ។


អ្នកនាង នូ ដាលីន ត្រូវជាកូនស្រីពៅរបស់លោក នូ សារុំ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ឪពុករបស់អ្នកនាង បានធ្លាក់ខ្លួនឈឺតាំងពីឆ្នាំ២០១៥ ក្នុងខែតុលា ដោយមានជំងឺស្លាប់មួយចំហៀងខ្លួននិងជំងឺលើសឈាម។ តាំងពីមានជំងឺទាំងនោះ លោក សារុំ ត្រូវសម្រាន្តលើកន្ទេលរហូតមក។ 
 
បច្ចុប្បន្ន សពរបស់លោក នូ សារុំ តម្កល់នៅផ្ទះលេខ ២៣៩ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ នៃគេហដ្ឋានសព។ នាយគ្រៀវ មានកូនចំនួន៤នាក់ ប្រុស១។ ក្នុងចំណោមកូនទាំងអស់ មានតែកូនប្រុសតែម្នាក់ប៉ុណ្ណោះ ដែលមានឧបនិស្ស័យខាងសិល្បៈ ដោយចេះលេងឧបករណ៍ភ្លេងបុរាណ និងសម័យ។ លោក នូ សារុំ មានជំនាញលេងកំប្លែង សម្ដែងភាពយន្ត និងធ្លាប់ធ្វើជាពិធីករផងដែរ។ សិល្បកររូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៨៣។ នេះបើតាមកូនប្រុសរបស់តារាកម្លែងនាងគ្រៀវ។
 
ប្រសិនបើអស់លោកមានចិត្តសទ្ធា ចង់ចូលរួមបច្ច័យបុណ្យសព អាចទាក់ទងតាមលេខទូរសព្ទ ០១៧ ៨៥៥ ៦២៨ / ០៦១ ៧៥០ ៧០៥៕

Tag:
 សិល្បៈ
  កំប្លែង
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com